km_tn/jhn/10/22.md

2.6 KiB

ព័ត៌មាន​ទូទៅ:

នេះជាផ្នែកបន្ទាប់នៃរឿង។ ឥឡូវនេះ ជាពេលបុណ្យចម្លង ហើយជនជាតិយូដាខ្លះចាប់ផ្តើមសួរព្រះយេស៊ូ។ ខ ២២ និង ២៣ ផ្តល់ព័ត៌មានសំខាន់អំពីការរៀបចំសាច់រឿង។

ពិធីបុណ្យចម្លង

នេះជាថ្ងៃឈប់សម្រាកប្រាំបីថ្ងៃនៃរដូវរងារ ដែលរបស់ជនជាតិយូដា ដើម្បីចងចាំការអស្ចារ្យមួយ ដែលព្រះជាម្ចាស់បានធ្វើឲ្យប្រេងតិចតួច នៅតែមាននៅលើជើងចង្កៀងអស់រយៈពេលប្រាំបីថ្ងៃ។ ពួកគេបានអុជចង្កៀងដើម្បីឧទ្ទិសព្រះវិហាររបស់ជនជាតិយូដា។ ដើម្បីឧទ្ទិសអ្វីមួយ គឺសន្យាថានឹងប្រើវាសម្រាប់គោលបំណងពិសេស។

ព្រះយេស៊ូបានយាងឡើងចូលទៅក្នុងព្រះវិហារ

កន្លែងដែលព្រះយេស៊ូកំពុងដើរ គឺពិតជាទីធ្លាដែលនៅអគារខាងក្រៅព្រះវិហារ។ “ ព្រះយេស៊ូកំពុងតែដើរនៅក្នុងទីធ្លាព្រះវិហារ”

សាលាដំណាក់

នេះជារចនាសម្ព័ន្ធ ដែលភ្ជាប់ទៅនឹងច្រកចូលអគារ; វាមានដំបូលហើយវាអាច ឬប្រហែលមិនមានជញ្ជាំង។

ពួកសាសន៍យូដាបានមកជុំវិញព្រះអង្គ

នៅទីនេះ "ជនជាតិយូដា" ជាមេដឹកនាំជនជាតិយូដា ដែលបានប្រឆាំងនឹងព្រះយេស៊ូ។ "បន្ទាប់មកមេដឹកនាំជនជាតិយូដាបានឡោមព័ទ្ធព្រះអង្គ"

មានការសង្ស័យ

ជាពាក្យក្រៀមភាសាមួយ។ "ធ្វើឲ្យយើងឆ្ងល់" ឬ "មិនឲ្យយើងដឹងពីការពិត?"