km_tn/jhn/10/19.md

1.3 KiB

ឃ្លាភ្ជាប់៖

ខគម្ពីរទាំងនេះប្រាប់ពីរបៀប ដែលពួកយូដាបានឆ្លើយតបនឹងអ្វី ដែលព្រះយេស៊ូបានមានបន្ទូល។

ហេតុអ្វីបានជាអ្នករាល់គ្នាស្តាប់វា?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់សំណួរ ដើម្បីបញ្ជាក់ពីចំណុច ដែលប្រជាជនមិនគួរស្តាប់ព្រះយេស៊ូ។ "កុំស្តាប់គាត់!"

តើអារក្សអាចធ្វើឲ្យភ្នែកពិការភ្លឺដែរទេ?

ការកត់សម្គាល់នេះបង្ហាញជាទម្រង់សំណួរ ដើម្បីបន្ថែមការសង្កត់ន័យថា "ប្រាកដណាស់អារក្្សមិនអាចបណ្តាលឲ្យមនុស្សខ្វាក់មើលឃើញនោះទេ!" ឬ "ពិតប្រាកដមែនអារក្ស មិនអាចឲ្យមនុស្សខ្វាក់មើលឃើញបានទេ!"