km_tn/jhn/10/17.md

3.4 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបានឈប់មានបន្ទូលទៅកាន់ហ្វូងមនុស្ស។

ហេតុដូច្នេះហើយ បានជាព្រះបិតាស្រឡាញ់ខ្ញុំៈ «ខ្ញុំលះបង់ជីវិតរបស់ខ្ញុំ

ផែនការអស់កល្បរបស់ព្រះជាម្ចាស់សម្រាប់ព្រះបុត្រ គឺត្រូវថ្វាយជីវិតរបស់ព្រះអង្គជាថ្លៃលោះបាបរបស់មនុស្សលោក។ ការសោយទិវង្គតរបស់ព្រះយេស៊ូ នៅលើឈើឆ្កាងបង្ហាញពីសេចក្តីស្រឡាញ់យ៉ាងខ្លាំងរបស់ព្រះបុត្រាចំពោះព្រះបិតានិងព្រះបិតាចំពោះព្រះបុត្រា។

ព្រះបិតា

ជាងារសំខាន់របស់ព្រះជាម្ចាស់។ ។

ក្តីស្រឡាញ់

សេចក្តីស្រឡាញ់នេះកើតចេញពីព្រះជាម្ចាស់ហើយផ្តោតលើសេចក្តីល្អរបស់អ្នកដទៃ សូម្បីតែវាមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។ សេចក្ដីស្រឡាញ់បែបនេះ យកចិត្ដទុកដាក់ចំពោះអ្នកដទៃ ទោះពួកគេធ្វើអ្វីក៏ដោយ។

ខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានវាត្រឡប់មកវិញម្តងទៀត

នេះជាវិធីដ៏ស្លូតបូតរបស់ព្រះយេស៊ូ ដោយមានព្រះបន្ទូលថា ទ្រង់នឹងស្លាប់ហើយបន្ទាប់មកទ្រង់នឹងរស់ឡើងវិញ។ "ខ្ញុំអនុញ្ញាតឲ្យខ្លួនខ្ញុំស្លាប់ ដើម្បីឲ្យខ្ញុំអាចរស់ឡើងវិញ"

ខ្ញុំលះបង់ជីវិតខ្ញុំដោយខ្លួនឯង

សព្វនាមដែលឆ្លុះបញ្ចាំង "ពីខ្លួនខ្ញុំផ្ទាល់" ត្រូវបានប្រើនៅទីនេះដើម្បីបញ្ជាក់ថា ព្រះយេស៊ូបានលះបង់ជីវិតរបស់ព្រះអង្គ។ គ្មាននរណាម្នាក់យកវាពីព្រះអង្គទេ។ "ខ្ញុំខ្លួនឯងបានដាក់វាចុះ"

ខ្ញុំបានទទួលសេចក្តីបង្គាប់នេះ ពីព្រះបិតាខ្ញុំមក

“ នេះជាអ្វីដែលព្រះបិតាខ្ញុំបានបង្គាប់ឲ្យខ្ញុំធ្វើ” ។ ពាក្យថា“ ព្រះបិតា” ជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។ ។