km_tn/jhn/10/11.md

1.9 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដឧទាហរណ៍របស់ព្រះអង្គអំពីគង្វាលល្អ។

អ្នកគង្វាលល្អ

នៅទីនេះ "គង្វាលល្អ" ជាពាក្យប្រៀបធៀប ដែលតំណាងឲ្យព្រះយេស៊ូ។ "ខ្ញុំដូចជាអ្នកគង្វាលល្អ"

លះបង់ជីវិត

ការលះបង់អ្វីមួយមានន័យថា បោះបង់ការគ្រប់គ្រងលើវា។ សំដៅទៅលើការស្លាប់។ ការបកប្រែផ្សេងទៀត "ស្លាប់"

អ្នកបម្រើដែលត្រូវបានជួល

"អ្នកបម្រើដែលបានជួល" ជាការប្រៀបធៀប ដែលតំណាងឲ្យអ្នកដឹកនាំ និងគ្រូបង្រៀនជនជាតិយូដា។ "អ្នកដែលដូចជាអ្នកបម្រើ ដែលគេជួល"

បោះបង់ចៀមចោល ហើយ......មិនបាននៅការពារចៀមនោះទេ

ពាក្យថា“ ចៀម”ត្រង់នេះ ជាពាក្យប្រៀបធៀប ដែលតំណាងឲ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ដូចជាអ្នកបម្រើដែលគេជួល អ្នកដែលបោះបង់ចោលចៀមនោះ ព្រះយេស៊ូមានបន្ទូលថា អ្នកដឹកនាំនិងគ្រូបង្រៀនជនជាតិយូដាមិនយកចិត្តទុកដាក់ចំពោះរាស្ដ្ររបស់ព្រះអង្គទេ។