km_tn/jhn/10/07.md

2.1 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូចាប់ផ្ដើមពន្យល់អត្ថន័យសាច់រឿងប្រៀបប្រដូចដែលទ្រង់បានមានបន្ទូល។

ពិតណាស់

បកប្រែដូចនៅក្នុងជំពូក១ ខ៤៩។

ខ្ញុំគឺជាទ្វារនៃចៀម

នៅទីនេះ«ទ្វារ»ជាពាក្យប្រៀបធៀបមួយ ដែលមានន័យថា ព្រះយេស៊ូចូលទៅក្រោលចៀមជាកន្លែងដែលប្រជារាស្រ្តរបស់ព្រះអង្គរស់នៅ ក្នុងវត្តមានរបស់ព្រះជាម្ចាស់។ "ខ្ញុំប្រៀបដូចជាទ្វារ ដែលចៀមប្រើចូលទៅក្នុងក្រោលចៀម"

អស់អ្្នកដែលមកមុនខ្ញុំ

សំដៅទៅលើគ្រូដទៃទៀត ដែលបានបង្រៀនប្រជាជនរួមទាំងពួកផារីស៊ី និងអ្នកដឹកនាំជនជាតិយូដាផ្សេងទៀត។ “ គ្រូទាំងអស់ដែលមកដោយគ្មានសិទ្ធិអំណាចរបស់ខ្ញុំ”

ចោរលួច និងចោរប្លន់

ពាក្យទាំងនេះគឺជាពាក្យប្រៀបធៀប។ ព្រះយេស៊ូហៅគ្រូទាំងនោះថា“ ចោរលួចនិងចោរប្លន់” ពីព្រោះការបង្រៀនរបស់ពួកគេមិនពិត ហើយពួកគេព្យាយាមដឹកនាំរាស្ដ្ររបស់ព្រះអង្គ ខណៈដែលពួកគេមិនបានយល់ពីសេចក្តីពិត។ ជាលទ្ធផលពួកគេបានបំភាន់ប្រជាជន។