km_tn/jhn/09/32.md

2.2 KiB

ឃ្លាភ្ជាប់៖

បុរសដែលខ្វាក់នៅតែនិយាយទៅកាន់សាសន៍យូដាដដែល។

មិនដែលបានឮនរណាម្នាក់ធ្វើឲ្យភ្នែករបស់បុរសដែលពិការតាំងពីកំណើតភ្លឺឡើងវិញទេ

ជាសេចក្តីថ្លែងកិរិយាអកម្ម។ អ្នកអាចបកប្រែវាជាទម្រង់កិរិយាសកម្ម។ “ គ្មាននរណាម្នាក់ធ្លាប់ឮ អ្នកដែលបានប្រោសបុរសពិការភ្នែកពីកំណើតនោះទេ”

ប្រសិនបើ បុរសនេះមិនបានមកពីព្រះជាម្ចាស់ លោកនឹងមិនអាចធ្វើអ្វីបានទាំងអស់

ប្រយោគនេះប្រើលំនាំអវិជ្ជមានទ្វេរដង។ "មានតែបុរសម្នាក់មកពីព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចធ្វើអ្វីយ៉ាងនេះបាន!"

អ្នកកើតមកនៅក្នុងអំពើបាបពិតប្រាកដមែន ហើយអ្នកមកបង្រៀនយើងមែនទេ?

ការកត់សម្គាល់នេះបង្ហាញជាទម្រង់សំណួរ ដើម្បីបន្ថែមការសង្កត់ន័យ។ បញ្ជាក់ថា បុរសនោះកើតមកខ្វាក់ដោយសារតែអំពើបាបរបស់ឪពុកម្តាយ។ "អ្នកកើតមកដោយសារកំហុសរបស់ឪពុកម្តាយ។ អ្នកមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្រៀនយើងទេ!"

ពួកគេបានបណ្ដេញគាត់ចេញទៅក្រៅ

«គេបណ្ដេញគាត់ចេញពីសាលាប្រជុំ»