km_tn/jhn/09/26.md

1.6 KiB

ឃ្លាភ្ជាប់៖

ជនជាតិយូដាបន្ដនិយាយជាមួយបុរស ដែលខ្វាក់ភ្នែក។

ហេតុអ្វីបានជាអស់លោកចង់ឮវាម្តងទៀត?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់សំណួរ ដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់បុរស ដែលមេដឹកនាំសាសន៍យូដា បានស្នើសុំឲ្យគាត់ប្រាប់ពួកគេម្តងទៀតអំពីអ្វី ដែលបានកើតឡើង។ "ខ្ញុំភ្ញាក់ផ្អើលដែលអ្នកចង់ឮម្តងទៀតនូវអ្វីដែលបានកើតឡើងចំពោះខ្ញុំ!"

ក្រែងអស់លោកមិនចង់ធ្វើជាសិស្សរបស់គាត់ តើមែនទេ?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់សំណួរ ដើម្បីបន្ថែមភាពមិនច្បាស់នៅក្នុងសេចក្តីថ្លែងរបស់បុរសនេះ។ គាត់ដឹងថា មេដឹកនាំសាសន៍យូដាមិនចង់ដើរតាមព្រះយេស៊ូទេ។ នៅទីនេះ គាត់ចំអកដាក់ពួកគេ។ "ស្តាប់ទៅដូចជាអ្នកក៏ចង់ក្លាយជាសិស្សរបស់គាត់ដែរ!"