km_tn/jhn/09/22.md

1.5 KiB

ព័ត៌មាន​ទូទៅ:

នៅក្នុងខ ២២ មានការឈប់សម្រាកពីដំណើររឿងសំខាន់ ពេលដែលយ៉ូហានផ្តល់ព័ត៌មានអំពីឪពុកម្តាយរបស់បុរសនោះ ដែលខ្លាចជនជាតិយូដា។

ពួកគាត់ភ័យខ្លាចនឹងសាសន៍យូដា។

"ពួកយួដា"នៅទីនេះជានិមិត្តរូបនៃ "មេដឹកនាំសាសន៍យូដា" ដែលបានប្រឆាំងនឹងព្រះយេស៊ូ។ “ ពួកគេខ្លាចនឹងអ្វី ដែលមេដឹកនាំសាសន៍យូដាអាចនឹងធ្វើចំពោះពួកគេ”

ភ័យខ្លាច

សំដៅទៅលើអារម្មណ៍មិនល្អ ដែលមនុស្សម្នាក់មាននៅពេលគាត់ទទួលការគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ។

គាត់ពេញវ័យហើយ

"គាត់ជាបុរស" ឬ "គាត់មិនមែនជាកូនក្មេងទៀតទេ" ។ សូមមើលពីរបៀប ដែលអ្នកបានបកប្រែនៅក្នុង ៩:១៩ ។