km_tn/jhn/09/16.md

2.2 KiB

ព័ត៌មាន​ទូទៅ:

នៅក្នុងខ ១៨ មានការឈប់សម្រាកពីដំណើររឿងសំខាន់ ពេលយ៉ូហានផ្តល់ព័ត៌មានអំពីការមិនជឿរបស់ជនជាតិយូដា។

គាត់មិនបានគោរពតាមថ្ងៃសប្ប័ទ

មានន័យថា ព្រះយេស៊ូមិនគោរពច្បាប់អំពីការមិនធ្វើការនៅថ្ងៃឈប់សម្រាករបស់សាសន៍យូដាទេ។

បើបុរសនេះជាមនុស្សមានបាបមែន តើគាត់អាចធ្វើទីសម្គាល់ផ្សេងៗដូចម្តេចកើត?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់សំណួរ ដើម្បីបញ្ជាក់ថា ទីសម្គាល់របស់ព្រះយេស៊ូបង្ហាញថា ទ្រង់មិនមែនជាមនុស្សមានបាបទេ។ "មនុស្សមានបាបមិនអាចធ្វើទីសម្គាល់បែបនេះបានទេ!"

ទីសម្គាល់

នេះជាពាក្យមួយទៀតសម្រាប់ការអស្ចារ្យ។ "ទីសម្គាល់" បង្ហាញភស្តុតាងថា​ ព្រះអង្គមានប្ញទ្ធានុភាពខ្លាំងបំផុតដែលមានសិទ្ធិអំណាចពេញលេញលើសកលលោក។

គាត់ជាព្យាការី

"ខ្ញុំគិតថាគាត់ព្យាការីណាមួយ"

ហើយពួកគេយូដានៅតែមិនជឿ

"ពួកយួដា" នៅទីនេះជានិមិត្តរូបនៃ "មេដឹកនាំសាសន៍យូដា" ដែលបានប្រឆាំងនឹងព្រះយេស៊ូ។ ឥឡូវនេះអ្នកដឹកនាំជនជាតិយូដានៅតែមិនជឿ។