km_tn/jhn/09/01.md

1.9 KiB

ព័ត៌មាន​ទូទៅ:

នេះជាផ្នែកបន្ទាប់នៃសាច់រឿង។ ពេលព្រះយេស៊ូ និងពួកសិស្សរបស់ទ្រង់កំពុងតែដើរតាមផ្លូវនោះ ពួកគេបានជួបមនុស្សខ្វាក់ម្នាក់។

ព្រះយេស៊ូយាងកាត់ផ្លូវ

"ព្រះយេស៊ូ" នៅទីនេះ តំណាងឲ្យព្រះយេស៊ូ និងពួកសិស្ស។ “ កាលព្រះយេស៊ូ និងពួកសិស្សរបស់ទ្រង់បានដើរកាត់”

តើនរណាបានធ្វើបាប បុរសនេះ ឬឪពុកម្តាយរបស់គាត់ បានជាធ្វើឲ្យគាត់ពិការភ្នែកតាំងពីកំណើតយ៉ាងនេះ?

សំណួរនេះឆ្លុះបញ្ចាំងពីជំនឿរបស់ជនជាតិយូដាពីបុរាណថា អំពើបាបបណ្តាលឲ្យមានជំងឺនិងការខូចទ្រង់ទ្រាយផ្សេងទៀត។ គ្រូអាចារ្យក៏បានបង្រៀនផងដែរថា ទារកអាចធ្វើបាបបានពេលកំពុងនៅក្នុងផ្ទៃម្តាយ។ "លោកគ្រូយើងដឹងថា អំពើបាបបណ្តាលឲ្យមនុស្សខ្វាក់។ តើបាបនណាធ្វើឲ្យយបុរសនេះខ្វាក់ពីកំណើត? តើបុរសនេះបានធ្វើបាបខ្លួនឯង ឬឪពុកម្តាយគាត់បានធ្វើបាប?"