km_tn/jhn/08/45.md

1.9 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដមានបន្ទូលទៅកាន់ជនជាតិយូដា។

ពេលដែលខ្ញុំនិយាយសេចក្តីពិត

"ពីព្រោះខ្ញុំប្រាប់អ្នកពីរឿងពិតស្តីអំពីព្រះជាម្ចាស់"

តើអ្នកណាក្នុងចំណោមអ្នករាល់គ្នា អាចបង្ហាញដល់ខ្ញុំបានទេ ពីបាបរបស់ខ្ញុំ?

ព្រះយេស៊ូប្រើសំណួរនេះដើម្បីបញ្ជាក់ថា ព្រះអង្គមិនដែលធ្វើបាបឡើយ។ "គ្មានអ្នកណាម្នាក់អាចបង្ហាញថា ខ្ញុំបានធ្វើបាបទេ!"

ប្រសិនបើ ខ្ញុំនិយាយសេចក្តីពិត

"ប្រសិនបើខ្ញុំនិយាយអ្វីដែលពិត"

ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?

ព្រះយេស៊ូប្រើសំណួរនេះដើម្បីស្តីបន្ទោសអ្នកដឹកនាំសាសន៍យូដា ព្រោះពួកគេមិនជឿ។ "អ្នកគ្មានហេតុផលដែលមិនជឿលើខ្ញុំទេ!"

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

នៅទីនេះ "ព្រះបន្ទូល" គឺជាពាក្យប្រៀបធៀបសម្រាប់ "សារ" របស់ព្រះជាម្ចាស់។ “ សាររបស់ព្រះជាម្ចាស់” ឬ“ សេចក្តីពិតដែលមកពីព្រះជាម្ចាស់”