km_tn/jhn/08/42.md

2.1 KiB

ស្រឡាញ់

ជាសេចក្តីស្រឡាញ់ដែលកើតចេញពីព្រះជាម្ចាស់ ហើយផ្តោតលើការល្អរបស់អ្នកដទៃ (រួមទាំងអ្នកដែលជាសត្រូវរបស់យើងផង) ទោះបីវាមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។

ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យខ្ញុំ?

ព្រះយេស៊ូកំពុងប្រើសំណួរនេះជាសំខាន់ ដើម្បីស្ដីបន្ទោសអ្នកដឹកនាំជនជាតិយូដា ដែលមិនស្ដាប់ព្រះអង្គ។ "ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ ដែលអ្នកមិនយល់ពីអ្វីដែលខ្ញុំនិយាយ!"

នោះគឺដោយសារអ្នករាល់គ្នាមិនអាចឮពាក្យរបស់ខ្ញុំ

"ពាក្យ"នៅទីនេះ ជាពាក្យប្រៀបធៀបសម្រាប់ "ការបង្រៀន" របស់ព្រះយេស៊ូ។ “ ពីព្រោះអ្នកនឹងមិនទទួលយកការបង្រៀនរបស់ខ្ញុំ។

អ្នករាល់គ្នាកើតចេញពីឪពុករបស់អ្នករាល់គ្នា គឺជាមារ

"អ្នកជាកម្មសិទ្ធិរបស់ឪពុកអ្នក គឺសាតាំង"

ហើយជាឪពុកនៃសេចក្តីកុហក

"ឪពុក" នៅទីនេះជាពាក្យប្រៀបធៀបសម្រាប់អ្នក ដែលមានដើមកំណើតពីការកុហកទាំងអស់។ "គាត់ជាអ្នកដែលបានបង្កើតការកុហកទាំងអស់តាំងពីដំបូងមក"