km_tn/jhn/08/28.md

2.2 KiB

នៅពេលដែលអ្នករាល់គ្នាលើកតម្កើង

សំដៅទៅលើការដាក់ព្រះយេស៊ូនៅលើឈើឆ្កាង ដើម្បីធ្វើគុតព្រះអង្គ។

បុត្រមនុស្ស

ព្រះយេស៊ូបានប្រើឋានៈជា«កូនមនុស្ស»ដើម្បីសំដៅលើខ្លួនព្រះអង្គ។

ខ្ញុំគឺជា

ក្នុងនាមជាព្រះបុត្រា ព្រះយេស៊ូស្គាល់ព្រះជាម្ចាស់ជាព្រះបិតា មិនដូចអ្នកដទៃទេ។ អាចមានន័យថា ១) ព្រះយេស៊ូបានកំណត់ខ្លួនព្រះអង្គថា ជាព្រះយេហូវ៉ាដោយមានបន្ទូលថា៖ «ខ្ញុំជាព្រះជាម្ចាស់»ឬ ២) ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំជាអ្នកដែលខ្ញុំអះអាងថា ជាអ្នកនោះ»។

បើព្រះបិតាបង្រៀនអ្វីដល់ខ្ញុំ ខ្ញុំនិយាយការទាំងនោះ

ខ្ញុំកំពុងនិយាយអ្វីដែលព្រះបិតាខ្ញុំបានបង្រៀនខ្ញុំ ឲ្យនិយាយ។ ពាក្យថា“ ព្រះបិតា” ជាងារដ៏សំខាន់របស់ព្រះជាម្ចាស់។ ។

ព្រះអង្គដែលចាត់ខ្ញុំមក

ពាក្យថា“ ទ្រង់” សំដៅទៅលើព្រះជាម្ចាស់។

បន្ទាប់ពីព្រះយេស៊ូមានបន្ទូលការទាំងនេះហើយ

«ដូចព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ»

មនុស្សជាច្រើនបានជឿលើព្រះអង្គ

"មនុស្សជាច្រើនទុកចិត្តព្រះអង្គ"