km_tn/jhn/08/19.md

2.0 KiB

ព័ត៌មាន​ទូទៅ:

នៅក្នុងខ២០ មានការផ្អាកនិយាយរបស់ព្រះយេស៊ូ ដែលអ្នកនិពន្ធផ្តល់ឲ្យយើងនូវសាវតាប្រវត្តិទាក់ទងនឹងកន្លែងដែលព្រះយេស៊ូបានបង្រៀន។ ភាសាខ្លះអាចតម្រូវឲ្យមានព័ត៌មានអំពីការកំណត់ ដែលត្រូវដាក់នៅដើមផ្នែកនៃរឿងនេះនៅក្នុងជំពូក៨ ខ១២ ។

អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតាដែរ ប្រសិនបើ អ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ

ព្រះយេស៊ូបញ្ជាក់ថា ការស្គាល់ព្រះអង្គគឺការស្គាល់ព្រះបិតាដែរ។ ទាំងព្រះបិតា និងព្រះបុត្រាគឺជាព្រះជាម្ចាស់។ “ ព្រះបិតា” គឺជាឋានៈសំខាន់ចំពោះព្រះជាម្ចាស់ ។

ព្រះបិតា

ជាងារសំខាន់ចំពោះព្រះជាម្ចាស់ ។

ពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់ទេ

ពាក្យថា "ពេលកំណត់" ជាពាក្យប្រៀបធៀបសម្រាប់ពេលវេលា ដែលព្រះយេស៊ូត្រូវសុគត។ “ មិនទាន់ដល់ពេល ដែលព្រះយេស៊ូត្រូវសុគតទេ”