km_tn/jhn/08/12.md

2.9 KiB

ព័ត៌មាន​ទូទៅ:

នេះជាផ្នែកបន្ទាប់នៃសាច់រឿង។ ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់ហ្វូងមនុស្ស នៅក្បែអ្នកកាន់លុយនៅក្នុងព្រះវិហារ។

ខ្ញុំជាពន្លឺនៃលោកីយ៍

នៅទីនេះ "ពន្លឺ" ជាពាក្យប្រៀបធៀបសម្រាប់ការបើកសម្តែងដែលមកពីព្រះជាម្ចាស់។ “ ខ្ញុំជាអ្នកដែលផ្តល់ពន្លឺដល់ពិភពលោក”

លោកីយ៍

នេះគឺជាពាក្យប្រៀបធៀបសម្រាប់ប្រជាជន។ “ ប្រជាជននៃពិភពលោក”

អ្នកណាដែលដើរតាមខ្ញុំ

ជាសំនួនវោហារស័ព្ទដែលមានន័យថា "អ្នកដែលធ្វើតាមអ្វីដែលខ្ញុំបង្រៀន" ឬ "អ្នកដែលស្តាប់បង្គាប់ខ្ញុំ"

នឹងមិនដើរក្នុងសេចក្តីងងឹតឡើយ

ឃ្លា“ ដើរក្នុងភាពងងឹត” ជាការប្រៀបធៀបមួយសម្រាប់ការរស់នៅក្នុងជីវិតដែលមានបាប។ "នឹងមិនរស់នៅដូចជាគេ ស្ថិតនៅក្នុងភាពងងឹតនៃអំពើបាប"

ពន្លឺនៃជីវិត

"ពន្លឺនៃជីវិត" ជាពាក្យប្រៀបធៀបសម្រាប់សេចក្តីពិតពីព្រះជាម្ចាស់ដែលផ្តល់ជីវិតខាងវិញ្ញាណ។ “ សេចក្តីពិតដែលនាំមកនូវជីវិតអស់កល្បជានិច្ច”

អ្នកធ្វើបន្ទាល់ពីខ្លួនឯង

"អ្នកកំពុងនិយាយរឿងទាំងនេះអំពីខ្លួនអ្នក"

ទីបន្ទាល់របស់អ្នកមិនពិតទេ

ពួកផារីស៊ីបានអះអាងថា ការធ្វើបន្ទាល់ពីមនុស្សតែម្នាក់គឺមិនពិតទេ ពីព្រោះមិនមានការពិនិត្យមើលទេ។ "អ្នកមិនអាចធ្វើជាសាក្សីផ្ទាល់ខ្លួនរបស់អ្នក" ឬ "អ្វីដែលអ្នកនិយាយអំពីខ្លួនអ្នក អាចមិនមែនជាការពិត"