km_tn/jhn/08/01.md

2.2 KiB

ឃ្លាភ្ជាប់

ខ១ ប្រាប់យើងពីកន្លែង ដែលព្រះយេស៊ូបានទៅនៅចុងបញ្ចប់នៃជំពូកមុន។

ព័ត៌មាន​ទូទៅ:

ខណៈពេលដែលអត្ថបទខ្លះមាននៅជំពូក៧ ខ៥៣ - ជំពូក៨ ខ១១ អត្ថបទល្អបំផុតនិងដំបូងបង្អស់មិនរាប់បញ្ចូលទេ។

ព័ត៌មាន​ទូទៅ:

ផ្នែកបន្ទាប់នៃសាច់រឿងនេះចាប់ផ្តើមនៅក្នុងខ២ ពេលព្រះយេស៊ូបានវិលត្រឡប់មកព្រះវិហារវិញ។

ប្រជាជនទាំងអស់

នេះជាមធ្យោបាយទូទៅក្នុងការនិយាយ។ មានន័យថា "មនុស្សជាច្រើន" ។

ពួកស្គាល់ច្បាស់ខាងវិន័យ និងពួកផារីស៊ីបាននាំ

នៅទីនេះឃ្លា "ពួកច្បាស់ខាងវិន័យនិងពួកផារីស៊ី" ជានិមិត្តរូបដែលតំណាងឲ្យសមាជិកមួយចំនួននៃក្រុមទាំងពីរនេះ។ “ ពួកស្គាល់ច្បាស់ខាងវិន័យ និងពួកផារិស៊ីខ្លះបាននាំយក” ឬ“ បុរសខ្លះ ដែលបង្រៀនពីច្បាប់របស់ពួកយូដា និងអ្នកខ្លះជាពួកផារីស៊ី” ។

ស្រ្តីដែលគេចាប់បានម្នាក់ដោយសារការព្រឹត្តអំពើកំផិតសហាយស្មន់

នេះជាសេចក្តីថ្លែងកិរិយាអកម្ម។ អ្នកអាចបកប្រែជាទម្រង់កិរិយាសកម្ម។ “ ស្ត្រីម្នាក់ដែលពួកគេបានរកឃើញថាកំពុងផិតក្បត់”