km_tn/jhn/07/50.md

2.9 KiB

ម្នាក់ក្នុងចំណោមពួកផារីស៊ី ដែលបានមករកព្រះអង្គកាលពីមុន

យ៉ូហានផ្តល់ព័ត៌មាននេះ ដើម្បីរំឮកយើងថាតើ នីកូដេមជាអ្នកណា។ ភាសារបស់អ្នកអាចមានវិធីពិសេសណាមួយ ដើម្បីសម្គាល់ព័ត៌មានសំខាន់នេះ។

តើក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិនិច្ឆ័យមនុស្ស...អ្វីដែលលោកបានធ្វើឬ?

ការកត់សម្គាល់នេះបង្ហាញជាទម្រង់សំណួរ ដើម្បីបន្ថែមការសង្កត់ន័យ។ អាចត្រូវបានបកប្រែជាសេចក្តីថ្លែង។ "ច្បាប់ជនជាតិយូដារបស់យើងមិនអនុញ្ញាតឲ្យយើងវិនិច្ឆ័យមនុស្សម្នាក់ ... អ្វីដែលគាត់ធ្វើ!"

តើក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិនិច្ឆ័យមនុស្ស

នៅទីនេះ នីកូដេមនិយាយអំពីក្រឹត្យវិន័យដូចជាមនុស្ស។ បើនេះមិនមែនជាភាសារបស់អ្នកទេ អ្នកអាចបកប្រែវាជាមួយប្រធានបទផ្ទាល់។ "តើយើងវិនិច្ឆ័យមនុស្សឬ" យើងមិនថ្កោលទោសមនុស្ស "

តើអ្នកក៏មកពីកាលីឡេដែរមែនទេ?

អ្នកដឹកនាំជនជាតិយូដាដឹងថា នីកូដេមមិនមែនមកពីស្រុកកាលីឡេទេ។ ពួកគេសួរសំណួរនេះជាវិធីចំអកឲ្យគាត់។ "អ្នកក៏ត្រូវតែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលអន់ជាងគេមកពីកាលីឡេដែរ!"

ចូរស្វែងរកហើយមើល

អ្នកប្រហែលជាចង់បញ្ចូលព័ត៌មាន ដែលមិនបង្ហាញ។ “ ស្វែងរកដោយយកចិត្តទុកដាក់ ហើយអានអ្វីដែលមានចែងនៅក្នុងបទគម្ពីរ”

គ្មានព្យាការីណាមកពីកាលីឡេទេ

ប្រហែលជាសំដៅទៅលើជំនឿដែលថា ព្រះយេស៊ូបានប្រសូតនៅស្រុកកាលីឡេ។