km_tn/jhn/06/54.md

2.5 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដមានបន្ទូលទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ។

អស់អ្នកណាដែលបរិភោគសាច់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំ នឹងមានជីវិតអស់កល្បជានិច្ច

ឃ្លា "បរិភោគសាច់របស់ខ្ញុំ" និង "ផឹកឈាមរបស់ខ្ញុំ" ជាពាក្យប្រៀបធៀប។ ដូចគ្នានឹងមនុស្សម្នាក់ត្រូវការអាហារនិងភេសជ្ជៈ ដើម្បីមានជីវិតយ៉ាងណា អ្នកដែលជឿលើព្រះយេស៊ូនឹងមានជីវិតខាងវិញ្ញាណយ៉ាងនោះដែរ។ «អ្នកណាជឿលើខ្ញុំទទួលអាហារ និងភេសជ្ជៈខាងវិញ្ញាណអ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច»

នៅថ្ងៃចុងក្រោយ

"នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទាំងអស់"

ដ្បិតសាច់របស់ខ្ញុំគឺជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំគឺជាភេសជ្ជៈដ៏ពិត

ពាក្យថា «អាហារពិត» និង«ភេសជ្ជៈពិត» ជាពាក្យប្រៀបធៀប ដែលមានន័យថាព្រះយេស៊ូផ្តល់អាហារខាងវិញ្ញាណនិងភេសជ្ជៈដល់អ្នកដែលទុកចិត្តលើព្រះអង្គ។ ការទទួលព្រះយេស៊ូដោយជំនឿ ផ្តល់ជីវិតអស់កល្បជានិច្ច ដូចគ្នានឹងអាហារនិងភេសជ្ជៈ ដែលចិញ្ចឹមរាងកាយ។ "ខ្ញុំពិតជាអាហារនិងភេសជ្ជៈខាងវិញ្ញាណ"

នៅជាប់ជាមួយខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ

"មានទំនាក់ទំនងជិតស្និទ្ធជាមួយខ្ញុំ"