km_tn/jhn/06/28.md

5.5 KiB

កិច្ចការ ការប្រព្រឹត្ត ធ្វើការ ការងារ

នៅក្នុងព្រះគម្ពីរពាក្យ «កិច្ចការ» «ការប្រព្រឹត្ត» «ធ្វើការ» «ការងារ» ប្រើជាទូទៅសំដៅទៅលើកិច្ចការ ដែលព្រះជាម្ចាស់ និងមនុស្សធ្វើ។

  • ពាក្យ «កិច្ចការ» សំដៅទៅលើការបំពេញការងារ ឬធ្វើអ្វីមួយក្នុងគោលបំណងបម្រើប្រយោជន៍មនុស្សដ៏ទៃទៀត។
  • «កិច្ចការរបស់ព្រះជាម្ចាស់» និង«ស្នាព្រះហស្តរបស់ព្រះជាម្ចាស់»សំដៅទៅលើការងារដែលព្រះជាម្ចាស់បានធ្វើរួមមាន ការបង្កើតពិភពលោក សង្រ្គោះបាបជន បំពេញសេចក្តីត្រូវការដល់របស់ដែលព្រះអង្គបានបង្កើត ថែរក្សាពិភពលោក។ ពាក្យ «ការប្រព្រឹត្ត» និង«ការងារ»សំដៅទៅការអស្ចារ្យ ដែលព្រះជាម្ចាស់បានធ្វើ ដូចជា«ការធ្វើការអស្ចារ្យរបស់ព្រះជាម្ចាស់»។
  • ការងារដែលមនុស្សម្នាក់បានធ្វើ អាចជាការប្រព្រឹត្តល្អ និងមិនល្អ។
  • ព្រះវិញ្ញាណដ៏វិសុទ្ធចម្រើនកម្លាំងដល់អ្នកជឿ ឲ្យធ្វើការងារល្អគ្រប់យ៉ាង ដែលយើងហៅថា «ផលផ្លែល្អ»។
  • មនុស្សពុំមែនបានសង្រ្គោះដោយការប្រព្រឹត្តល្អទេ ប៉ុន្តែដោយសារជំនឿលើព្រះយេស៊ូវិញ។
  • «ការងារ»របស់បុគ្គលម្នាក់ អាចជាការងាររកប្រាក់ផ្គត់ផ្គង់គ្រួសារ ឬបម្រើព្រះជាម្ចាស់។ ព្រះគម្ពីរក៏សំដៅទៅលើព្រះជាម្ចាស់ថា ជាការបម្រើការងារដែរ។

ជឿ ជឿលើ ជំនឿ

ពាក្យ «ជឿ» «ជឿលើ» និង«ជំនឿ»មានទំនាក់ទំនងគ្នា តែមានន័យខុសគ្នាបន្តិច។

  • «ជឿ»ជាកិរិយាស័ព្ទអាចបកប្រែថា «ដឹងថាពិត» ឬ«ដឹងថាត្រឹមត្រូវ»។
  • ចំណែកឯពាក្យ«ជឿលើ»វិញ បកប្រែថា «ជឿទុកចិត្តទាំងស្រុង» ឬ«ទុកចិត្ត និងស្តាប់បង្គាប់» ឬ«ពឹងផ្អែកទាំងស្រុង និងធ្វើតាម»។

ចាត់/ផ្ញើ ចាត់បញ្ជូន បានចាត់

ពាក្យ«ចាត់»មានន័យថា បណ្តាលឲ្យនរណាម្នាក់ ឬអ្វីមួយទៅកន្លែងណាមួយ។ ពាក្យ«ចាត់បញ្ជូន»មានន័យថា នរណាម្នាក់ប្រាប់នរណាម្នាក់ទៀត ឲ្យចេញទៅបំពេញការងារ ឬបេសកកម្ម។

  • ជាទូទៅ ម្នាក់ដែលត្រូវគេ«ចាត់បញ្ជូន»ទៅ ទទួលការតែងតាំងឲ្យទៅបំពេញការងារជាក់ណាមួយ។
  • ឃ្លា«បង្អុរភ្លៀង»ឬ«បញ្ជូនគ្រោះមហន្តរាយ» ជាទូទៅសំដៅលើព្រះជាម្ចាស់បណ្តាលឲ្យហេតុការណ៍នេះកើតឡើង។
  • ពាក្យ«ផ្ញើ»ប្រើសម្រាប់«ផ្ញើពាក្យ» ឬ«ផ្ញើសារ» ដើម្បីប្រាប់ដំណឹងដល់នរណាម្នាក់។
  • ពាក្យ«ផ្ញើ»របស់អ្វីមួយតាមនរណាម្នាក់ មានន័យថា «ឲ្យរបស់នោះទៅនរណាម្នាក់»ដើម្បីយកទៅឲ្យនរណាម្នាក់ផ្សេងទៀត។
  • ព្រះយេស៊ូតែងប្រើពាក្យ«ម្នាក់ដែលបានចាត់ខ្ញុំ»សំដៅទៅព្រះបិតា ដែល«បានចាត់»ព្រះអង្គ ឲ្យយាងមកផែនដី ដើម្បីប្រោសលោះ និងសង្រ្គោះមនុស្សលោក។ អាចបកប្រែថា «បញ្ជូនទៅបេសកកម្ម»មានន័យថា «បណ្តាលឲ្យខ្ញុំចេញទៅ» ឬ»តែងតាំងខ្ញុំឲ្យចេញទៅ»។