km_tn/jhn/06/01.md

1.7 KiB

ព័ត៌មាន​ទូទៅ:

នេះជាផ្នែកបន្ទាប់នៃរឿង។ ព្រះយេស៊ូបានធ្វើដំណើរពីក្រុងយេរូសាឡឹមទៅកាលីឡេ។ ហ្វូងមនុស្សបានដើរតាមព្រះអង្គឡើងលើភ្នំ។ ខគម្ពីរទាំងនេះប្រាប់ពីការរៀបចំផ្នែកនៃរឿងនេះ។

បន្ទាប់ពីការនេះ

ឃ្លាថា“ របស់ទាំងនេះ” សំដៅទៅលើព្រឹត្តិការណ៍ក្នុងជំពូក៥ ខ១ ។

ព្រះយេស៊ូបានយាងចេញទៅ

វាបានបង្កប់ន័យនៅក្នុងអត្ថបទ ដែលព្រះយេស៊ូយាងតាមទូក ហើយនាំសិស្សរបស់ព្រះអង្គទៅជាមួយ។ "ព្រះយេស៊ូបានធ្វើដំណើរតាមទូកជាមួយពួកសិស្សរបស់ព្រះអង្គ"

បណ្តាជនយ៉ាងច្រើនកោះករ

"មនុស្សមួយចំនួនធំ"

ទីសម្គាល់

សំដៅទៅលើការអស្ចារ្យ ដែលត្រូវបានប្រើជាភស្តុតាងដែលបង្ហាញថាព្រះជាអ្នកមានប្ញទ្ធានុភាពខ្លាំងក្លាបំផុត និងមានសិទ្ធិអំណាចពេញលេញលើអ្វីៗទាំងអស់។