km_tn/jhn/05/21.md

2.2 KiB

ដ្បិតព្រះបិតាដែលប្រោសមនុស្សស្លាប់ ហើយប្រទានជីវិតដល់ពួកគេយ៉ាងណា ព្រះបុត្រានឹងប្រទានជីវិតដល់អស់អ្នកណាដែលព្រះអង្គគាប់ព្រះហឫទ័យយ៉ាងនោះដែរ

ពាក្យ "សម្រាប់" បង្ហាញពីការប្រៀបធៀប។ ព្រះបុត្រារបស់ព្រះជាម្ចាស់ (ព្រះជាព្រះបុត្រា) ផ្តល់ជីវិតដូចព្រះបិតាប្រទានជីវិត។

ព្រះបិតា....ព្រះបុត្រា

ជាឋានៈសំខាន់ ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។

ជីវិត

សំដៅទៅលើ "ជីវិតខាងវិញ្ញាណ" ។

ដ្បិតព្រះបិតាមិនបានជំនុំជម្រះនរណាទេ ប៉ុន្តែព្រះអង្គប្រទានគ្រប់ទាំងការជំនុំជម្រះទាំងអស់ដល់ព្រះបុត្រា

ពាក្យ "សម្រាប់" បង្ហាញពីការប្រៀបធៀប។ ព្រះបុត្រារបស់ព្រះជាម្ចាស់អនុវត្តការជំនុំជម្រះសម្រាប់ព្រះបិតា។

គោរពដល់ព្រះបុត្រាដូចដែល...ព្រះបិតាដែរ។ អ្នកណាដែលមិនគោរពព្រះបុត្រា ក៏មិនគោរពដល់ព្រះបិតា

ព្រះបុត្រាត្រូវតែគោរពនិងថ្វាយបង្គំដូចព្រះបិតា។ បើយើងមិនគោរពព្រះបុត្រាទេ នោះយើងក៏មិនគោរពព្រះបិតាដែរ។