km_tn/jhn/05/19.md

1.9 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដមានបន្ទូលទៅកាន់អ្នកដឹកនាំជនជាតិយូដា។

ពិតណាស់

បកប្រែដូចជំពូក១​ ខ៤៩។

អ្នករាល់គ្នាមានការងឿងឆ្ងល់

"អ្នកនឹងភ្ញាក់ផ្អើល" ឬ "អ្នកនឹងរន្ធត់ចិត្ត"

ព្រោះអ្វីក្តីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើការទាំងនោះដូចព្រះអង្គដែរ។ ដ្បិតព្រះបិតាស្រឡាញ់ព្រះបុត្រា

ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលគោរពនិងស្តាប់បង្គាប់តាមការដឹកនាំរបស់ព្រះបិតានៅលើផែនដីព្រោះព្រះយេស៊ូជ្រាបថា ព្រះបិតាស្រឡាញ់ព្រះអង្គ។

ព្រះបិតា...ព្រះបុត្រា

ជាឋានៈសំខាន់ ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះយេស៊ូនិងព្រះជាម្ចាស់។

ស្រឡាញ់

សេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ផ្តោតលើសេចក្តីល្អរបស់អ្នកដទៃ ទោះបីវាមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។ ព្រះជាម្ចាស់ផ្ទាល់ជាសេចក្តីស្រឡាញ់ហើយជាប្រភពនៃសេចក្តីស្រឡាញ់ពិត។