km_tn/jhn/04/34.md

2.9 KiB

អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គបានសម្រេច

ពាក្យ "អាហារ"នៅទីនេះ ជាពាក្យប្រៀបធៀប ដែលតំណាងឲ្យ "ការស្តាប់បង្គាប់ព្រះជាម្ចាស់" ។ "ដូចជាអាហារចម្អែតមនុស្សឃ្លាន ការធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាអ្វីដែលព្រះអង្គគាប់ព្រះទ័យ"

កុំនិយាយថា

"នេះមិនមែនជាសម្តីដ៏ពេញនិយមរបស់អ្នកទេ"

សូមងើយឡើងមើលទៅវាល ដ្បិត ស្រូវទុំរួចរាល់ដើម្បីច្រូតហើយ!

ពាក្យ "វាល" និង "ទុំសម្រាប់ការប្រមូលផល" គឺជាពាក្យប្រៀបធៀប។ "វាល" តំណាងឲ្យប្រជាជន ដែលមិនមែនជាសាសន៍យូដាឬជាសាសន៍ដទៃ។ ពាក្យថា“ ទុំសម្រាប់ច្រូត” មានន័យថា ពួកសាសន៍ដទៃបានត្រៀមខ្លួនទទួលព្រះបន្ទូលរបស់ព្រះយេស៊ូ ដូចជាវាលត្រៀមបម្រុងនឹងច្រូតកាត់ដែរ។ "ក្រឡេកមើលហើយឃើញប្រជាជនមិនមែនជាជនជាតិយូដាទាំងនេះ ពួកគេបានត្រៀមខ្លួនទទួលយកព្រះបន្ទូលរបស់ខ្ញុំ ដូចជាដំណាំនៅតាមចម្ការបានត្រៀមសម្រាប់ប្រជាជនប្រមូលផល"

អស់អ្នកណាដែលច្រូតនឹងទទួលឈ្នួល ហើយប្រមូលផលនៃជីវិតអស់កល្បជានិច្ច

ព្រះយេស៊ូបញ្ជាក់ថាអ្នកដែល«ធ្វើការក្នុងស្រែ ហើយផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះ»នឹងទទួលរង្វាន់។ អ្នកដែលទទួលព្រះបន្ទូលរបស់ព្រះអង្គក៏នឹងទទួលបានជីវិតអស់កល្បជានិច្ច ដែលព្រះអង្គបានប្រទាន។