km_tn/jhn/04/21.md

2.4 KiB

ចូរជឿដល់ខ្ញុំចុះ

ការជឿនរណាម្នាក់ ត្រូវទទួលស្គាល់នូវអ្វីដែលម្នាក់នោះបាននិយាយថា ជាការពិត។

អ្នកថ្វាយបង្គំអ្វីដែលអ្នកមិនដឹង។ យើងថ្វាយបង្គំអ្វីដែលយើងដឹង

ព្រះយេស៊ូមានន័យថា ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់និងបទបញ្ជារបស់ព្រះអង្គ ដល់ប្រជាជនយូដាមិនមែនចំពោះជនជាតិសាម៉ារីទេ។ តាមរយៈបទគម្ពីរប្រជាជនយូដាដឹងថា ព្រះជាម្ចាស់ប្រសើរជាងជនជាតិសាម៉ារី។

អ្នកថ្វាយបង្គំព្រះបិតា.....សេចក្តីសង្គ្រោះចេញពីសាសន៍យូដាមក

ការសង្គ្រោះអស់កល្បជានិច្ចពីអំពើបាប បានមកពីព្រះបិតា ដែលជាព្រះយេហូវ៉ា និងជាព្រះជាម្ចាស់របស់ជនជាតិយូដា។

ព្រះបិតា

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

សេចក្តីសង្គ្រោះចេញពីសាសន៍យូដាមក

ពុំមានន័យថា ប្រជាជនយូដានឹងជួយសង្រ្គោះអ្នកដទៃពីអំពើបាបរបស់ពួកគេឡើយ។ តែមានន័យថា ព្រះជាម្ចាស់បានជ្រើសរើសជនជាតិយូដា ជាមនុស្សពិសេសរបស់ព្រះអង្គ ដែលនឹងប្រាប់ប្រជាជនដទៃទៀតអំពីការសង្គ្រោះរបស់ព្រះអង្គ។ "សម្រាប់មនុស្សទាំងអស់នឹងដឹងអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តាមរយៈជនជាតិយូដា" ។