km_tn/jhn/03/03.md

2.0 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូនិងនីកូដេមនៅតែបន្តនិយាយ។

ពិតណាស់

បកប្រែដូចនៅក្នុងជំពូក១ ខ៤៩។

កើតជាថ្មី

"កើតពីស្ថានលើ" ឬ "កើតពីព្រះជាម្ចាស់"

ព្រះរាជ្យរបស់ព្រះជាម្ចាស់

ពាក្យថា ព្រះរាជ្យ ជាពាក្យប្រៀបធៀបសម្រាប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ "កន្លែងដែលព្រះជាម្ចាស់គ្រប់គ្រង"

តើមនុស្សអាចកើតម្តងទៀតបានដែរ បើគាត់ចាស់ហើយ?

នីកូដេមបានប្រើសំណួរនេះដើម្បីបញ្ជាក់ថា រឿងនេះមិនអាចកើតឡើងបានទេ។ "មនុស្សពិតជាមិនអាចកើតជាថ្មីបានទេពេលគាត់ចាស់ទៅ!"

គាត់មិនអាចចូលទៅក្នុងផ្ទៃម្តាយរបស់គាត់ជាលើកទីពីរ ហើយកើតជាថ្មីបានទេ តើអាចទេ?

នីកូដេមក៏បានប្រើសំណួរនេះបញ្ជាក់ពីជំនឿរបស់គាត់ថា ការកើតជាលើកទីពីរមិនអាចទៅរួចទេ។ “ ប្រាកដណាស់គាត់មិនអាចចូលក្នុងផ្ទៃម្តាយជាលើកទីពីរបានទេ!

លើកទីពីរ

"ម្តងទៀត" ឬ "ពីរដង"

ផ្ទៃម្តាយ

ផ្នែកនៃរាងកាយរបស់ស្ត្រីដែលទារកលូតលាស់