km_tn/jhn/02/13.md

1.9 KiB

ព័ត៌មាន​ទូទៅ:

ព្រះយេស៊ូនិងពួកសិស្សបានឡើងទៅព្រះវិហារក្រុងយេរូសាឡឹម។

ឡើងទៅក្រុងយេរូសាឡឹម

មានន័យថា ពួកគេបានធ្វើដំណើរពីកន្លែងទាបទៅកន្លែងខ្ពស់។ ក្រុងយេរូសាឡឹមត្រូវបានសាងសង់នៅលើភ្នំមួយ។

អង្គុយនៅទីនោះ

ខគម្ពីរបន្ទាប់បញ្ជាក់យ៉ាងច្បាស់ថា មនុស្សទាំងនេះស្ថិតនៅក្នុងទីធ្លាព្រះវិហារ។ កន្លែងនោះត្រូវបានបម្រុងទុកសម្រាប់ថ្វាយបង្គំ និងមិនមែនសម្រាប់លក់ដូរទេ។

ពួកអ្នកលក់គោ ចៀម និងព្រាប

ប្រជាជនបានទិញសត្វនៅក្នុងទីធ្លាព្រះវិហារ​​​​​​​​​​​ ដើម្បីបូជាសត្វទាំងនោះថ្វាយព្រះជាម្ចាស់។

ពួកអ្នកប្តូរប្រាក់

អ្នកដឹកនាំជនជាតិជ្វីហ្វតម្រូវឲ្យមនុស្ស​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​ដែលចង់ទិញសត្វសម្រាប់ការបូជា ត្រូវប្តូរប្រាក់របស់ពួកគេសម្រាប់ប្រាក់ពិសេសពី "អ្នកប្តូរប្រាក់" ។