km_tn/jhn/01/14.md

1.9 KiB

ព្រះបន្ទូល

នេះជាពាក្យប្រៀបធៀប ដែលសំដៅលើព្រះយេស៊ូ។ ទ្រង់ជាអ្នកដែលបង្ហាញពីលក្ខណៈរបស់ព្រះជាម្ចាស់។

ព្រះបិតា

ជាងារសំខាន់សម្រាប់ព្រះជាម្ចាស់។

ពេញដោយព្រះគុណ

“ ពោរពេញទៅដោយព្រះទ័យសប្បុរសចំពោះយើង ដែលយើងមិនសមនឹងទទួលបាន”

ព្រះអង្គដែលយាងមកក្រោយខ្ញុំ

យ៉ូហានកំពុងនិយាយអំពីព្រះយេស៊ូ។ ឃ្លាថា“ មកតាមក្រោយខ្ញុំ” មានន័យថា ព័ន្ធកិច្ចរបស់លោកយ៉ូហានបានចាប់ផ្តើមរួចហើយ ហើយព័ន្ធកិច្ចព្រះយេស៊ូនឹងចាប់ផ្តើមបន្ទាប់ពីលោកយ៉ូហាន។

ធំជាងខ្ញុំ

"ធំជាងខ្ញុំ" ឬ "សំខាន់ជាងខ្ញុំ"

ដ្បិតព្រះអង្គគង់នៅមុនខ្ញុំ

ប្រយ័ត្នកុំបកប្រែពាក្យនេះតាមរបៀប ដែលបង្ហាញថាព្រះយេស៊ូសំខាន់ជាង ដោយសារទ្រង់មានអាយុច្រើនជាងលោកយ៉ូហាននៅលើផែនដីនេះ។ ព្រះយេស៊ូសំខាន់ជាងលោកយ៉ូហាន ព្រោះព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។