km_tn/jdg/21/01.md

2.1 KiB

ឥឡូវ ប្រជាជនអ៊ីស្រាអែលបានធ្វើការសន្យា...ឲ្យរៀបការជាមួយពួកបេនយ៉ាមីន

នេះគឺជាព័ត៌មានអំពីប្រវត្តិដែលអ្នកនិពន្ធប្រាប់ដល់អ្នកអានអំពីសេចក្តីសន្យាដែលអ៊ីស្រាអែលបានស្បថមុនធ្វើសង្គ្រាមជាមួយពួកបេនយ៉ាមីន។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ពួកបេនយ៉ាមីន

នេះគឺជាឈ្មោះរបស់ពូជពង្សបេនយ៉ាមីន។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ៣:១៥។

ឱព្រះអម្ចាស់! ឱព្រះជាម្ចាស់នៃជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះអ៊ីស្រាអែល? ហេតុអ្វីបានជាថ្ងៃនេះអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធដូច្នេះ?

ជនជាតិអ៊ីស្រាអែលប្រើសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបង្ហាញពីទុក្ខសោករបស់ពួកគេ។​ សំណួរនេះអាចបកប្រែជាប្រយោគបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឱ ព្រះអម្ចាស់អើយ យើងខ្ញុំសោកស្តាយខ្លាំងណាស់ ដែលកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវបំផ្លាញទាំងស្រុង»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)