km_tn/jdg/16/20.md

3.7 KiB

ពួកភីលីស្ទីនមកចាប់បងហើយ សាំសុនអើយ

ឃ្លា «មកចាប់» មានន័យថា ពួកគេរួចរាល់នឹងចាប់ខ្លួនលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិភីលីស្ទីនបានមកចាប់ខ្លួនបងហើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ក្រោកឡើង

«ភ្ញាក់ឡើង»

ចាកចេញពី

«រត់គេច»

ប៉ុន្តែ លោកមិនបានដឹងទេថា ព្រះជាម្ចាស់បានចាកចេញពីលោកហើយនោះទេ

ឃ្លានេះ បញ្ជាក់ថា ប្រសិនបើ ព្រះអម្ចាស់ចាកចេញពីគាត់ លោកនឹងលែងមានកម្លាំងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ លោកមិនបានដឹងថាព្រះអម្ចាស់ចាកចេញពីគាត់ទេ ហើយថាគាត់មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះជនជាតិភីលីស្ទីនដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បានចាប់លោកហើយខ្វេះភ្នែករបស់លោក

ឃ្លានេះមានន័យថា ពួកគេខ្វេះភ្នែកចេញពីភ្នែករបស់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្វេះភ្នែករបស់គាត់» ។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ទៅក្រុងកាសា

ឃ្លា «ចុះទៅ» ប្រើនៅទីនេះ ដោយសារពួកគេនាំលោកសាំសុនចុះទៅកាសា ដែលទាបជាងផ្ទះរបស់គាត់ ជាកន្លែងដែលពួកគេចាប់គាត់។

យកច្រវាក់លង្ហិនមកដាក់លោក

«យកច្រវាក់លង្ហិនមកដាក់លោក» ឬ «ចងលោកដោយប្រើច្រវាក់លង្ហិន» ។

ច្រវាក់

ចាក់សោរនឹងច្រវាក់ដើម្បីចងអ្នកទោសនៅត្រង់ដៃ និងជើងរបស់គេទាំងពីរ។

ជាអ្នកបង្វិលត្បាល់នៅក្នុងគុក

«ជាអ្នកបង្វិលត្បាល់ជារវង្វង់»។

ត្បាល់

ត្បាល់ធ្ងន់ខ្លាំងណាស់ ជាថ្មដែលមានរាងមូល។ ជាទូទៅគេប្រើសត្វដើម្បីទាញវានៅជុំវិញដើម្បីកិនស្រូវ។ នៅទីនេះជនជាតិភីលីស្ទីនមើលងាយលោកសាំសុន ដោយបង្ខំគាត់ឲ្យទាញត្បាលនោះ។

បន្ទាប់ពីគេកោរនោះ

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ បន្ទាប់ពី ជនជាតិភីលីស្ទីនកោរសក់គាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)