km_tn/jdg/16/18.md

4.2 KiB

នាងដេលីឡាឃើញ

ពាក្យ «បានឃើញ» នៅទីនេះ ជាពាក្យដែលមានន័យថា បានយល់ពីអ្វីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាងដេលីឡាបានយល់» (UDB) ឬ «នាងដេលីឡាបានដឹង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

អាថ៌កំបាំងគ្រប់យ៉ាងដល់នាង

ពាក្យ «គ្រប់យ៉ាង» នៅទីនេះ សំដៅលើអ្វីដែលជាេហតុធ្វើឲ្យលោកសាំសុនខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «សេចក្តីពិតអំពីហេតុដែលលោកខ្លាំង»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

សូមមកម្តងទៀតចុះ

នាងដេលីឡាប្រាប់អ្នកដឹកនាំឲ្យមកកន្លែងដែលនាងរស់នៅម្តងទៀត។ កន្លែងដែលនាងរស់នៅខ្ពស់ជាងកន្លែងដែលអ្នកដឹកនាំធ្វើដំណើរមក។

យកប្រាក់នៅនឹងដៃមកជាមួយពួកគេផង

ឃ្លានេះ មានន័យថាពួកកេបានយកប្រាក់មកឲ្យនាង ដូចដែលពួកគេបានសន្យាថានឹងឲ្យនាង ប្រសិនបើ នាងជួយពួកគេចាប់លោកសាំសុនបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «យកប្រាក់ដែលពួកគេបានសន្យាថាឲ្យនាងមកផង»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

នាងបានដាក់ឲ្យលោកសម្រាន្ត

«នាងបានបានធ្វើឲ្យលោកគេងលក់»។

លើភ្លៅរបស់នាង

ពាក្យនេះមានន័យថាលោកគេងដាក់ក្បាលនៅលើភ្លៅរបស់នាង។ ឃ្លានេះអាចនិយាយឲ្យកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដាក់ក្បាលរបស់គាត់លើភ្លៅរបស់នាង»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ភ្លៅ

ភ្លៅនៅម្តុំជើងខាងលើ ពេលមនុស្សអង្គុយ។

សក់ទាំងប្រាំពីររបស់លោក

លោកសាំសុនមានមានសក់ក្រងប្រាំពីរនៅលើក្បាលរ​បស់គាត់។ សក់ក្រង់គឺជាសក់ក្រងជាបាច់តូចៗ។ សក់ក្រង់របស់គាត់នៅទីនេះ ពណ៌នាជា «ជាកម្មសិទ្ធិ» របស់ក្បាល់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «មានសក់ក្រងនៅលើក្បាលរបស់ក្បាលរបស់គាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-possession)។

បង្រ្កាប កម្លាំងរបស់លោក

«គ្រប់គ្រងលើគាត់»។

កម្លាំងរបស់លោកក៏ចេញពីខ្លួនរបស់លោកទៅ

កម្លាំងរបស់លោកសាំសុននៅទីនេះ ពណ៌នាដូចជាមនុស្សម្នាក់ដែលចាក់ចេញពីគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កម្លាំងរបស់គាត់បានចាកចេញពីគាត់» ឬ «លោកលែងមានកម្លាំងទៀត»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)