km_tn/jdg/14/16.md

3.6 KiB

អ្នកធ្វើទាំងអស់នេះគឺស្អប់ខ្ញុំ! អ្នកមិនបានស្រឡាញ់ខ្ញុំទេ

ប្រពន្ធរបស់លោកសាំសុននិយាយការនេះដដែលពីរដងដើម្បីបញ្ជាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បងមិនស្រឡាញ់អូនទាល់តែសោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ប្រស្នា

ជាល្បែងកម្សាន្តដែលលេងដើម្បីស្វែងរកចម្លើយដោយប្រើសំណួរពិបាក។

មើល៍ទីនេះ

ប្រយោគនេះដើម្បីទាញចំណាប់អារម្មណ៍របស់មនុស្ស។ ពាក្យ «មើល៍» នៅទីនេះ មានន័យថា «ស្តាប់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមស្តាប់ខ្ញុំ» ឬ «សូមយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនឹងនិយាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូម្បីឪពុកម្តាយរបស់ខ្ញុំ ក៏ខ្ញុំមិនប្រាប់ឲ្យគាត់ដឹងផង ហេតុអ្វីខ្ញុំត្រូវបកស្រាយប្រស្នាប្រាប់នាង?

លោកសាំសុងបានស្តីបន្ទោសដល់នាងដោយសារនាងទាមទារឲ្យលោកប្រាប់ចម្លើយ។ សំណួរនេះអាចសរសេរជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូម្បីតែឪពុក និងម្តាយរបស់ខ្ញុំ ខ្ញុំមិនប្រាប់ផង។ ឲ្យខ្ញុំប្រាប់ដល់នាងម្តេចនឹងកើត»។ ឬ «អ្នកមិនត្រូវទាមទារឲ្យខ្ញុំប្រាប់ទេ សូម្បីតែឪពុកម្តាយរបស់ខ្ញុំ ក៏ខ្ញុំមិនប្រាប់ផង ហើយពួកគេនៅជិតជាងអ្នកទៀត»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-explicit]])។

អំឡុងប្រាំពីរថ្ងៃនៃពិធីជប់លៀងរបស់ពួកគេនោះ

អាចមានន័យពីរ។​ ទី១) «ក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធីជប់លៀងរបស់ពួកគេ»។ ឬ ទី២) ក្នុងអំឡុងពេលទាំងប្រាំពីរថ្ងៃនៃពិធីជប់លៀងរបស់ពួកគេ»។

ប្រាំពីរថ្ងៃ

«ថ្ងៃទី៧» (សូមមើលៈ rc://*/ta/man/translate/translate-ordinal)

យំរំអុកលោកខ្លាំងពេក

ពាក្យ «យំរំអុក» មានន័យថា «អង្វរ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាងបានបន្តអង្វរគាត់ឲ្យប្រាប់នាង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)