km_tn/jdg/14/05.md

3.1 KiB

កាលនោះលោកសាំសុន បានធ្វើដំណើរទៅធីមណា

ឃា្ល «ចុះទៅ» ប្រើនៅទីនេះដោយសារធីមណាមានកម្ពស់ទាបជាងផ្ទះរបស់ឪពុកគាត់។ ធីមណាគឺជាឈ្មោះរបស់ទីក្រុងនៅ​ត្រង់​ច្រក​ភ្នំ​សូរេក។ សូមបកប្រែឈ្មោះទីក្រុងនេះដូចអ្នកបានបកប្រែក្នុងជំពូក ១៤:១។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ហើយ មើល នៅទីនោះមានសិង្ហស្ទាវមួយបានហក់មករកហើយគ្រហឹមដាក់លោក

ពាក្យ «មើល» ប្រើនៅទីនេះ ដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកអានឲ្យភ្ញាក់ផ្អើលនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងរឿង។ ឃ្លា «ឡើងមក» មានន័យថាតោមកជិតគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «រំពេចនោះ តោស្ទាវបានចូលមកជិតគាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

គ្រហឹមដាក់លោក

«គ្រហឹមដាក់លោក» នេះគឺជាសម្លេងដែលតោគ្រហឹម ដើម្បីគំរាមនឹងប្រហារលើអ្វីមួយ។

ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានមកលើលោក

ឃ្លា «យាងមក» មានន័យថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានឥទ្ធិពលលើលោកសាំសុង។ នៅក្នុងករណីនេះ ព្រះអង្គធ្វើឲ្យគាត់មានកម្លាំងខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ធ្វើឲ្យគាត់មានកម្លាំងខ្លាំង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ចាប់ហែក...ជាចំណែកៗ

ហែកជាពីរចំណែក

លោកមិនមានអ្វីនៅក្នុងដៃរបស់លោកទេ

នៅត្រង់នេះនិយាយថា លោកគ្មានអ្វីនៅក្នុងដៃរបស់លោកទេ ដើម្បីបញ្ជាក់ថាលោកមិនបានកាត់អាវុធអ្វីឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានអាវុធ»។ (សូមមើលៈ rc://*/ta/man/translate/figs-litotes)