km_tn/jdg/14/03.md

4.0 KiB

តើមិនមានស្ត្រីក្នុងចំណោមកូនស្រីទាំងឡាយនៃសាច់ញ្ញាតិ ឬក្នុងចំណោមប្រជាជនរបស់ឯងទេឬអី?

ពួកគេសួរសំណួរនេះដើម្បីស្នើថា ពួកគេរកប្រពន្ធឲ្យលោកសាំសុនពីស្រីក្នុងចំណោមប្រជាជនរបស់គេផ្ទាល់។ សំណួរនេះសរសេរជាប្រយោគមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាកដណាស់ ពិតជាមានស្រី្តនៅក្នុងចំណោមប្រជាជនរបស់អ្នក ដែលអ្នកអាចរៀបការបាន»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

កូនស្រីទាំងឡាយនៃសាច់ញ្ញាតិ

ពាក្យ «កូនស្រី» គឺជាពាក្យគួរសម សំដៅលើក្មេងស្រីដែលមិនទាន់រៀបការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានក្មេងស្រីម្នាក់ដែលមិនទាន់រៀបការនៅក្នុងចំណោមសាច់ញាតិរបស់កូន»។ (សូមមើលៈ rc://*/ta/man/translate/figs-euphemism)

តើឯងនឹងយកប្រពន្ធពីចំណោមពួកភីលីស្ទីនមិនកាត់ស្បែកនោះឬ?

សំណួរនេះ សួរដើម្បីស្តីបន្ទោសដល់សាំសុន។ សំណួរនេះអាចសរសេរជាប្រយោគមួួយ។ អ្នកអាចបញ្ជាក់ពីហេតុផលដែលឪពុកម្តាយរបស់លោកសាំសុនមិនចង់ឲ្យគាត់ររៀបការជាមួយសាសន៍ភីលីស្ទីន។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនមិនត្រូវរៀបការជាមួយស្រីសាសន៍ភីលីស្ទីនឡើយ ព្រោះសាសន៍ភីលីស្ទីនមិនថ្វាយបង្គំព្រះអម្ចាស់»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-explicit]])

សូមពុកយកនាងឲ្យខ្ញុំ

នេះគឺជាប្រយោគមួយ។ លោកសាំសុនទាមទារឲ្យឪពុកម្តាយរបស់លោកទៅនិយាយជាមួយឪពុកម្តាយរបស់ស្រីសាសន៍ភីលីស្ទីនអំពីការរៀបការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូម​ដណ្តឹង​នាង​នោះ​ឲ្យធ្វើជាប្រពន្ធរបស់​ខ្ញុំ​កុំ​ខាន»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

នាងពេញចិត្តខ្ញុំណាស់

ឃ្លានេះ មានន័យថា លោកសំាសុនគិតថា នាងស្អាតណាស់។ «ខ្ញុំស្រឡាញ់នាងព្រោះនាងស្អាតណាស់» ឬ «នាងស្អាតណាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បញ្ហានេះ

ឃ្លានេះ សំដៅលើសំណើរបស់លោកសាំសុន ចង់រៀបការជាមួយស្រីសាសន៍ភីលីស្ទីន។

សម្រេចចិត្ត ដើម្បីបង្កជម្លោះ

ពាក្យ «ព្រះអង្គ» សំដៅលើព្រះអម្ចាស់។