km_tn/jdg/13/03.md

3.1 KiB

នឹងផ្តល់កំណើតកូនប្រុសមួយ

ឃ្លានេះសំដៅលើបង្កើតកូន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានកូនប្រុសមួយ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

កុំបរិភោគអ្វីដែលមិនស្អាត

ជាអ្វីមួយដែលព្រះអម្ចាស់បានបង្គាប់គឺមិនត្រូវបរិភោគ និយាយទាក់ទងនឹងភាពមិនស្អាតខាងរូបកាយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មើល៍

«យកចិត្តទុកដាក់» ឬ «ស្តាប់»។

មិនត្រូវកាត់ ឬកោរសក់របស់គេទេ

ពាក្យ «ក្បាល» សំដៅលើសក់របស់គាត់។ ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាអាចកាត់សក់គាត់បានឡើយ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

កាំបិតកោរ

ជាកាំបិតមុត ប្រើដើម្បីកោរសក់ឲ្យខ្លី។

​នឹង​ធ្វើ​ជា​ពួក​ណា‌សារីតថ្វាយ​ព្រះជាម្ចាស់

ឃ្លានេះមានន័យថា លោកនឹងឧទិ្ទសថ្វាយដល់ព្រះជាម្ចាស់ជាពួកណាសារីត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាណាសារីតឧទ្ទិសថ្វាយដល់ព្រះជាម្ចាស់» ឬ «ឧទ្ទិសថ្វាយដល់ព្រះជាម្ចាស់ជាណាសារីត»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

តាំងពីចាប់កំណើតក្នុងផ្ទៃ

ពាក្យ «ផ្ទៃ» សំដៅលើពេលវេលាមុនកូននោះកើតមក។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ពីមុនគាត់កើតមក» ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពីដៃជនជាតិភីលីស្ទីន

ពាក្យ «ដៃ» នៅទីនេះ មានន័យថាគ្រប់គ្រង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការគ្រប់គ្រងរបស់ជនជាតិភីលីស្ទីន» ឬ «ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិភីលីស្ទីន»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)