km_tn/jdg/12/03.md

5.9 KiB

បងប្អូនមិនសង្គ្រោះខ្ញុំទេនោះ

ពាក្យ «អ្នក» ជាពហុវចន ហើយសំដៅលើមនុស្សរបស់អេប្រាអ៊ីម។ លោកយ៉ែបថាកំពុងសំដៅលើប្រជាជនកាឡាត រួមបញ្ចូលខ្លួនគាត់ ពេលគាត់និយាយពាក្យថា «ខ្ញុំ»។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«អ្នករាល់គ្នាមិនបានសង្គ្រោះខ្ញុំទេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-you]] និង [[rc:///ta/man/translate/figs-synecdoche]])

ខ្ញុំបានជីវិតរបស់ខ្ញុំក្នុងកម្លាំងផ្ទាល់ខ្លួនរបស់ខ្ញុំ

នេះគឺជាប្រយោគមួយមានន័យថា ប្រថុយជីវិតរបស់ខ្លួន ហើយនិងទុកចិត្តលើកម្លាំងខ្លួនឯង។ លោកយ៉ែបថាបន្តសំដៅលើប្រជាជនកាឡាតដូចជាខ្លួនគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានប្រថុយជីវិតរបស់យើង ហើយទុកចិត្តលើកម្លាំងរបស់យើងផ្ទាល់»។ (សូមមើលៈ [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-synecdoche]]) ។

ព្រះជាម្ចាស់បានប្រទានជ័យជម្នះមកឲ្យខ្ញុំ

លោកយ៉ែបថាកំពុងសំដៅលើព្រះអម្ចាស់ប្រទានឲ្យអ្នកស្រុកកាឡាតឈ្នះជនជាតិអាំម៉ូន។ អត្ថន័យនៅក្នុងប្រយោគនេះ អាចធ្វើឲ្យកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈព្រះអម្ចាស់បានប្រទានជ័យជន្នះលើពួកគេ» ឬ «ព្រះអម្ចាស់អនុញ្ញាតឲ្យយើងយកឈ្នះលើពួកគេនៅក្នុងសមរភូមិ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

គាត់បានប្រយុទ្ធប្រឆាំងនឹងពួកអេប្រាអ៊ីម

ពាក្យ «គាត់» សំដៅលើលោកយ៉ែបថា និងអ្នកប្រយុទ្ធនៅក្នុងកាឡាតដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ពួកគេបានប្រយុទ្ធប្រឆាំងទាស់នឹងអេប្រាអ៊ីម»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ហេតុអ្វីបានជាអ្នកមកធ្វើសឹកនឹងខ្ញុំ

ពាក្យ «អ្នក» ជាពហុវចន ហើយសំដៅលើទាហានរបស់អេប្រាអ៊ីម។ លោកយ៉ែបថាកំពុងសំដៅលើប្រជាជនកាឡាត រួមបញ្ចូលទាំងខ្លួនលោកដែរ ពេលលោកនិយាយថា «ខ្ញុំ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហេតុអ្វីបានជាអ្នកមកប្រយុទ្ធនឹងខ្ញុំ»។ (សូមមើលៈ [[rc:///ta/man/translate/figs-you]] និង [[rc:///ta/man/translate/figs-synecdoche]])

ពួកកាឡាតអើយ អ្នករាល់គ្នាគឺជាពួកដែលរត់គេច

អ្នកអាចធ្វើឲ្យន័យនេះបញ្ចើចកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ពួកកាឡាតអើយ អ្នកមិនមែនជាមនុស្សនៅទីនេះទេ។ អ្នកគ្រាន់តែជាមនុស្សមករស់នៅទីនេះប៉ុណ្ណោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ឆ្លងទៅច្បាំងជាមួយប្រជាជនអាំម៉ូន

ឃ្លានេះ មានន័យថា ពួកគេប្រយុទ្ធទាស់នឹងអាំម៉ូន នៅពេលពួកគេឆ្លងកាត់ស្រុកអាំម៉ូន។ អត្ថន័យពេញ អាចធ្វើឲ្យរឹតតែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រយុទ្ធទាស់នឹងប្រជាជនអាំម៉ូន ពេលយើងឆ្លងកាត់តំបន់របស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)។

ជនជាតិកាឡាត

«ប្រជាជនមកពីស្រុកកាឡាត»។

ក្នុងអេប្រាអ៊ីម គឺក្នុងអេប្រាអ៊ីមនឹងម៉ាណាសេ

«នៅក្នុងតំបន់អេប្រាអ៊ីម និងម៉ាណាសេ» ឬ «នៅក្នុងទឹកដីរបស់អេប្រាអ៊ីមនឹងម៉ាណាសេ។ ពាក្យ «អេប្រាអ៊ីម» និង «ម៉ាណាសេ»​ នៅទីនេះសំដៅលើតំបន់ និងឈ្មោះដែលបានដាក់ឈ្មោះតាមកុលសម្ព័ន្ធដែលរស់នៅទីនោះ។