km_tn/jdg/11/34.md

3.2 KiB

ក្រាប់

ជាឧបករណ៍តន្រ្តីជាមួយក្បាល់ស្គរ ដែលអាចវាយ ដោយរបស់រឹងនៅក្បាលរបស់វា ហើយមានសម្លេងនៅពេលឧបករណ៍នេះរញ្ជួយ។ (សូមមើលៈ rc://*/ta/man/translate/translate-unknown)។

លោកបានហែកសម្លៀកបំពាក់របស់លោក

នេះគឺជាសកម្មភាពនៃការកាន់ទុក។ របៀបផ្សេងទៀតនៃការបកប្រែៈ​«លោកបានហែកសម្លៀកបំពាក់របស់លោកដោយសារសោយស្តាយ»។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ឱ កូនស្រីមាសឪពុក‌! កូនបានធ្វើឲ្យឪពុកកើតទុក្ខហើយ ហើយកូនបានធ្វើឲ្យឪពុកមានសេចក្តីឈឺចាប់!

លោកយ៉ែបថានិយាយពាក្យនេះពីរដង ដើម្បីបញ្ជាក់ថា លោកសោយស្តាយយ៉ាងខ្លាំង»។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

កូនបានធ្វើឲ្យឪពុកកើតទុក្ខហើយ

នៅត្រង់នេះ លោកយ៉ែបថានិយាយពីការកើតទុក្ខយ៉ាងខ្លាំង ប្រៀបដូចជាមានអ្វីកម្ទេចខ្ញុំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនធ្វើឲ្យឪពុកកើតទុក្ខជាខ្លាំង»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កូនបានធ្វើឲ្យឪពុកមានសេចក្តីឈឺចាប់

នៅត្រង់នេះ លោកយ៉ែបថានិយាយអំពីទុក្ខព្រួយ និងទុក្ខវេទនា ប្រៀបដូចជាការឈឺចាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «កូនបានធ្វើឲ្យឪពុកវេទនាហើយ» ឬ «កូនធ្វើឲ្យឪពុកកើតទុក្ខជាខ្លាំង»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ឪពុកមិនអាចងាកចេញពីការសន្យារបស់ឪពុកបានទេ

នេះគឺជាពាក្យប្រៀបធៀប។ ការងាកចេញពីពាក្យសន្យា មានន័យថា មិនធ្វើតាមអ្វីដែលខ្លួនបានសន្យាថានឹងធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឪពុកត្រូវធ្វើអ្វីដែលឪពុកបានសន្យា» ឬ «ឪពុកមិនអាចក្បត់ពាក្យសន្យាបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)