km_tn/jdg/11/29.md

2.2 KiB

ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានមកលើលោកយ៉ែបថា

នេះគឺជាពាក្យប្រៀបធៀបមានន័យថា ព្រះវិញ្ញាណមានឥទ្ធិពលលើការសម្រេចចិត្តរបស់លោកយ៉ែបថា។ របៀបផ្សេងទៀតនៃការបកប្រែៈ « ព្រះវិញ្ញាណនៃព្រះជាម្ចាស់គ្រប់គ្រងលើលោកយ៉ែបថា» (UDB)។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

លោកបានធ្វើដំណើរឆ្លងកាត់ស្រុកកាឡាតនិងស្រុកម៉ាណាសេ...ក្នុងស្រុកកាឡាត

លោកយ៉ែបថាបានដើរឆ្លងទីកន្លែងទាំងនេះជ្រើសរើសទាហានសម្រាប់ធ្វើជាទាហានរបស់គាត់ ដើម្បីចូលទៅច្បាំងជាមួយនឹងជនជាតិអាំម៉ូន។ អត្ថន័យពេញអាចធ្វើឲ្យប្រយោគនេះកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានប្រមូលមនុស្សឲ្យធ្វើជាទាហានរបស់លោក នៅពេលលោកឆ្លងកាត់ស្រុកកាឡាតនិងស្រុកម៉ាណាសេ...ក្រុងមីសប៉ា ស្រុកកាឡាត»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ទូលបង្គំនឹងថ្វាយ

នេះគឺជាពាក្យប្រៀបធៀប ដែលមានន័យដូចជាតង្វាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំនឹងថ្វាយវាដល់ព្រះអង្គ» ឬ «ទូលបង្គំនឹងថ្វាយជាយញ្ញបូជាដល់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)