km_tn/jdg/11/23.md

4.8 KiB

ព័ត៌មានទូទៅ

អ្នកនាំសាររបស់លោកយ៉ែបថាបន្តនិយាយ។

តើព្រះករុណាចង់ដណ្តើមទឹកដីរបស់ពួកគេឬ?

លោកយ៉ែបថាបានស្តីបន្ទោសដល់ស្តេចអាម៉ូរី ដោយប្រើសំណួរដែលមិនទាមទារចម្លើយ។ ពាក្យ «ពួកគេ» សំដៅលើអ៊ីស្រាអែល។ សំណួរនេះអាចបកប្រែជាប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ អ្នកមិនត្រូវយកទ្រព្យសម្បត្តិនៅក្នុងទឹកដីរបស់ពួកគេឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើព្រះករុណាមិនបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះរុណាបានប្រគល់ឲ្យទេឬ?

លោកយ៉ែបថាបានស្តីបន្ទោសដល់ស្តេចជន‌ជាតិ​អាំម៉ូន​ដោយសំណួរដែលមិនទាមទារចម្លើយ។ សំណួរនេះអាចបកប្រែជាប្រយោគ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនត្រូវកាន់កាប់ទឹកដីដែលព្រះកេម៉ូស ព្រះរបស់អ្នក ប្រគល់ឲ្យអ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

កាន់កាប់

ឃ្លានេះគឺជាពាក្យប្រៀបធៀបដែលមានន័យថា គ្រប់គ្រងលើអ្វីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រប់គ្រង់» ឬ «កាន់កាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ព្រះកេម៉ូស

នេះគឺជាឈ្មោះរបស់ព្រះក្លែងក្លាយ។ (សូមមើលៈ rc://*/ta/man/translate/translate-names)

តើឥឡូវនេះ ព្រះអង្គពិតជាប្រសើរជាងព្រះបាទបាឡាក់ បុត្ររបស់ស៊ីបព័រ ជាស្តេចនៃជនជាតិម៉ូអាប់ឬអី?

លោកយ៉ែបថាបានស្តីបន្ទោសសេ្តចម៉ូអាប់ជាមួយនឹងសំណួរដែលមិនទាមទារចម្លើយ។ សំណួរនេះអាចបកប្រែជាប្រយោគបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនល្អជាងព្រះបាទបាឡាក់ បុត្ររបស់ស៊ីបព័រ ជាស្តេចនៃជនជាតិម៉ូអាប់ឬអី»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)។

ព្រះបាទបាឡាក់...ស៊ីបព័រ

ទាំងនេះគឺជារបស់មនុស្ស។ (សូមមើលៈ rc://*/ta/man/translate/translate-names)

តើទ្រង់បានរករឿងប្រជាជាតិអ៊ីស្រាអែល

លោកយ៉ែបថាបានស្តីបន្ទោសសេ្តចម៉ូអាប់ជាមួយនឹងសំណួរដែលមិនទាមទារចម្លើយ។ សំណួរនេះអាចបកប្រែជាប្រយោគបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ទ្រង់មិនហ៊ានឈ្លោះជាមួយអ៊ីស្រាអែលឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ហើយក៏មិនបានធ្វើសង្គ្រាមជាមួយពួកគេដែរ

លោកយ៉ែបថាបានស្តីបន្ទោសសេ្តចម៉ូអាប់ជាមួយនឹងសំណួរដែលមិនទាមទារចម្លើយ។ សំណួរនេះអាចបកប្រែជាប្រយោគបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើព្រះអង្គហ៊ានធ្វើសង្គ្រាមទាស់នឹងពួកគេទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)