km_tn/jdg/09/28.md

4.0 KiB

លោកកាអាល...លោកអេបេត

សូមបកប្រែឈ្មោះនេះ ដូចជាបកប្រែនៅក្នុងជំពូក ៩:២៦។

តើលោកអប៊ីម៉ាឡេកជាអ្នកណា ហើយស៊ីគែមជាអ្នកណា ដែលយើងគួរបម្រើគេនោះ?

កាអាលប្រើសំណួរមួយដើម្បីបញ្ជាក់ប្រាប់អ្នកស្រុកស៊ីគែមថា មិនគួរបម្រើលោកអប៊ីម៉ាឡេកឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនត្រូវបម្រើអប៊ីម៉ាឡេកឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើលោកអប៊ីម៉ាឡេកជាអ្នកណា ហើយស៊ីគែមជាអ្នកណា ដែលយើងគួរបម្រើគេនោះ?

សំណួរទាំងពីរនេះមានន័យដូចគ្នា។ លោកកាអាលសំដៅលើលោកអប៊ីម៉ាឡេកដូចជា «ស៊ីគែម» ព្រោះម្តាយរបស់លោកអប៊ីម៉ាឡេកមកពីស៊ីគែម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនគួរបម្រើលោកអប៊ីម៉ាឡេកទេ​ នោះគឺស៊ីគែម!» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-rquestion]])

តើគេមិនមែនជាកូនប្រុសរបស់លោកយេរូប បាល ទេឬអី? តើសេប៊ូល មិនមែនជានាយទាហានរបស់គេទេឬ?

លោកកាអាលប្រើសំណួរមួយដើម្បីបញ្ជាក់ថា អ្នកស្រុកស៊ីគែមមិនត្រូវបម្រើលោកអប៊ីម៉ាឡេកទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកគ្រាន់តែជាកូនរបស់លោកយេរូប បាល ហើយលោកសេប៊ូល គ្រាន់តែជាជានាយទាហាន»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

លោកសេប៊ូល

នេះគឺជាឈ្មោះរបស់មនុស្សម្នាក់។ (សូមមើលៈ rc://*/ta/man/translate/translate-names)

បម្រើលោកហាម៉ោ ឪពុករបស់ស៊ីគែម

លោកកាអាលចង់និយាយពីអ្នកស្រុងស៊ីគែម គួរបម្រើកូនចៅដែលមកពីលោកហាម៉ោនេះឯង អស់អ្នកដែលជាជនជាតិកាណានពិតប្រាកដ ហើយមិនបម្រើនរណាម្នាក់ដែលឪពុករបស់គេជាជនជាតិអ៊ីស្រាអែលឡើយ។

ហេតុអ្វីយើងគួរបម្រើអប៊ីម៉ាឡេក?

លោកកាអាលប្រើសំណួរនេះ ដើម្បីបញ្ជាក់ថា អ្នកស្រុកស៊ីគែមមិនគួរបម្រើលោកអប៊ីម៉ាឡេកឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ​«យើងមិនគួរបម្រើលោកអប៊ីម៉ាឡេកឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ខ្ញុំរំពឹងថាមនុស្សទាំងនេះនឹងនៅក្រោមបញ្ជារបស់ខ្ញុំ!

«ខ្ញុំសង្ឃឹមថា ខ្ញុំនឹងគ្រប់គ្រងអ្នកស្រុកស៊ីគែម» ។