km_tn/jdg/09/19.md

4.0 KiB

ប្រសិនបើ អ្នករាល់គ្នាបានប្រព្រឹត្តដោយស្មោះត្រង់ និងដោយសេចក្តីសុចរិតជាមួយលោកយេរូបបាល និងផ្ទះរបស់លោក

លោកយ៉ូថាមបានផ្តល់យោបល់ថា អ្វីដែលពួកគេធ្វើនោះល្អ ប៉ុន្តែលោកយ៉ូថាមមិនបានជឿថា ពួកគេបានធ្វើល្អទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ អ្នកបានធ្វើអ្វីដែលត្រឹមត្រូវ ហើយតើអ្នករាល់គ្នាគួរនឹងសម្លាប់កូនប្រុសទាំងអស់លោកយេរូប បាលឬ?» (សូមមើលៈ rc://*/ta/man/translate/figs-hypo)

លោកយេរូប បាល

នេះគឺជាឈ្មោះមួយផ្សេងទៀតរបស់លោកគេឌាន។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យនេះ នៅក្នុងជំពូក ៦:៣១។

ផ្ទះឪពុករបស់លោក

ពាក្យ «ផ្ទះ» តំណាងឲ្យគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រួសាររបស់លោក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ប៉ុន្តែប្រសិនបើ មិនដូច្នេោះទេ

លោកយ៉ូថាមបានផ្តល់យោបល់ថា អ្វីដែលពួកគេធ្វើនោះមិនល្អ នោះនឹងត្រូវបណ្តាសា។ ប៉ុន្តែ លោកយ៉ូថែមមិនជឿថាពួកគេធ្វើអាក្រក់ទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ បើអ្នកបានប្រព្រឹត្តជាមួយលោកយេរូប បាល និងគ្រួសាររបស់លោក នូវអ្វីដែលមិនគួរប្រព្រឹត្តនោះ?» (សូមមើលៈ rc://*/ta/man/translate/figs-hypo)

សូមឲ្យមានភ្លើងចេញពី លោកអប៊ីម៉ាឡេកមក ហើយដុតបញ្ឆេះមនុស្សទាំងអស់នៃស៊ីគែម

លោកយ៉ូថាមនិយាយពីបណ្តាសា។ លោកនិយាយពីលោកអប៊ីម៉ាឡេកបំផ្លាញអ្នកស្រុកស៊ីគែម ប្រៀបដូចជាគាត់ដុតពួកគេដោយភ្លើង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូមឲ្យភ្លើងចេញពីមនុស្សនៅស៊ីគែម និងបេត មីឡូមកដុតបញ្ឆេះអប៊ីម៉ាឡេកដែរ។

លោកយ៉ូថាមនិយាយពីបណ្តាសា។ លោកនិយាយពីអ្នកស្រុកស៊ីគែម និងបេតមីឡូដែលបំផ្លាញលោកអប៊ីម៉ាឡេក ប្រៀបដូចជាពួកគេដុតលោកដោយភ្លើងដូច្នោះដែរ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បេតមីឡូ

នេះគឺជាឈ្មោះរបស់ទីកន្លែង។ ចូរបកប្រែដូចអ្នកបានបកប្រែនៅក្នុងជំពូក ៩:៥។

ស្រុកបៀរ

នេះគឺជាឈ្មោះរបស់ទីក្រុងមួយ។ (សូមមើលៈ rc://*/ta/man/translate/translate-names)