km_tn/jdg/08/32.md

2.8 KiB

ក្នុងអាយុដ៏ល្អ

នេះគឺជាពាក្យប្រៀបធៀប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលលោកអាយុច្រើន»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

បានបញ្ចុះ

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​«ពួកគេបានបញ្ចុះលោក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អូប្រា

សូមបកប្រែឈ្មោះទីក្រុងនេះ ឲ្យដូចអ្នកបានបកប្រែនៅក្នុងជំពូក ៦:១១។

អំបូរ​អបៀ‌ស៊ើរ

សូមបកប្រែឈ្មោះនេះនៅក្នុងក្រុមមនុស្សនេះ ដូចអ្នកបានបកប្រែនៅក្នុងជំពូក ៦:១១។

ក្រោយមក

ឃ្លានេះ ប្រើនៅទីនេះ ដើម្បីសម្គាល់ពីការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង។ ប្រសិនបើ ភាសារបស់អ្នកមានវិធីនៃការធ្វើបែបនេះ អ្នកអាចប្រើវានៅទីនេះបាន។

បានត្រឡប់ម្តងទៀត

មនុស្សបានបដិសេធព្រះអម្ចាស់ និយាយប្រៀបដូចជាពួកគេបែរចេញពីព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេឈប់ថ្វាយបង្គំព្រះអម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បានប្រព្រឹត្តពេស្យាចារខ្លួនរបស់គេដោយថ្វាយបង្គំព្រះបាល

ឃ្លានេះ និយាយពីការថ្វាយបង្គំព្រះក្លែងក្លាយ គឺប្រៀបដូចជាការប្រព្រឹត្តអំពើេេពស្យាចារ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ពួកគេបានធ្វើបាបទាស់នឹងព្រះអម្ចាស់ ដោយថ្វាយបង្គំព្រះបាល។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះបាល-បេរិត

នេះគឺជាឈ្មោះរបស់ព្រះក្លែងក្លាយ។ (សូមមើលៈ rc://*/ta/man/translate/translate-names)