km_tn/jdg/08/27.md

5.6 KiB

លោកគេឌាន​បានធ្វើអេផូឌពីក្រវិលទាំងនោះ

«លោកគេឌាន​បាន​យក​មាស​ពីក្រវិលនោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ»។

អូប្រា

សូមបកប្រែឈ្មោះទីក្រុងនេះ ឲ្យដូចអ្នកបានបកប្រែនៅក្នុងជំពូក ៦:១១។

ជនជាតិអ៊ីស្រាអែលទាំងអស់បានប្រព្រឹត្តពេស្យាចារដោយរូបកាយរបស់គេដោយថ្វាយបង្គំវានោះ

ឃ្លានេះ ប្រៀបប្រដូចការថ្វាយបង្គំព្រះកន្លែងក្លាយ ទៅនឹងអំពើពេស្យាចារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិអ៊ីស្រាអែលបានធ្វើបាបទាស់នឹងព្រះអម្ចាស់ដោយថ្វាយបង្គំអេផូតនៅទីនោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជនជាតិអ៊ីស្រាអែលទាំងអស់

ពាក្យ «ទាំងអស់» នៅទីនេះ គឺជាពាក្យបំផ្លើស ដើម្បីបញ្ជាក់ថា មានមនុស្សជាច្រើនបានថ្វាយបង្គំអាវនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «មានជនជាតិអ៊ីស្រាអែលជាច្រើនបានថ្វាយបង្គំអាវនោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

វាបានត្រឡប់ទៅជាអន្ទាក់សម្រាប់គេឌាននិងសម្រាប់អស់អ្នកដែលនៅក្នុងផ្ទះរបស់គាត់។

ឃ្លានេះ និយាយពីលោកគេឌាន និងគ្រួសាររបស់លោកដែលធ្លាប់ល្បួងទៅក្នុងការថ្វាយបង្គំអេផូតនោះ។ គឺប្រៀបដូចជាអន្ទាក់របស់ព្រានដែលធ្វើឲ្យពួកគេជាប់អន្ទាក់នោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាបានត្រឡប់ជាសេចក្តីល្បួងសម្រាប់លោកគេឌាន និងគ្រួសាររបស់លោក» ឬ «លោកគេឌាន និងគ្រួសាររបស់គាត់បានធ្វើបាបដោយថ្វាយបង្គំវា»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

និងគ្រួសាររបស់លោក

ពាក្យ «ផ្ទះរបស់លោក» តំណាងឲ្យគ្រួសាររបស់លោកគេឌាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់គ្រួសាររបស់គាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដូច្នេះជនជាតិម៉ាឌានត្រូវក្រាបមុខចំពោះជនជាតិអ៊ីស្រាអែល

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ ព្រះអម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានក្រាបចុះនៅចំពោះប្រជាជនអ៊ីស្រាអែល» ឬ «ដូច្នេះ ព្រះអម្ចាស់បានជួយអ៊ីស្រាអែលឲ្យយកឈ្នះជនជាតិម៉ាឌាន»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពួកគេមិនបានងើបក្បាលរបស់ពួកគេម្តងទៀតនោះទេ

នេះគឺជាពាក្យប្រៀបធៀប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមិនអាចវាយលុយអ៊ីស្រាអែលទៀតបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ដូច្នេះ ទឹកដីក៏បានសុខសាន្ត

ពាក្យ «ទឹកដី» តំណាងឲ្យប្រជាជនអ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរស់នៅដោយសុខសាន្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អស់រយៈពេលសែសិបឆ្នាំ

«៤០សិបឆ្នាំ» (សូមមើលៈ rc://*/ta/man/translate/translate-numbers)

នៅក្នុងថ្ងៃរបស់លោកគេឌាន

ពាក្យ «ថ្ងៃ» នៅទីនេះ សំដៅលើខ្សែជីវិតរបស់លោកគេឌាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងអំឡុងពេលលោកគេឌានរស់នៅ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)