km_tn/jdg/06/14.md

3.2 KiB

ព្រះអម្ចាស់បានទតមើលទៅលោក

«ព្រះអម្ចាស់បានទត់មើលលោកគេឌាន»។

ពីកណ្តាប់ដៃ

ពាក្យ «ដៃ»​ នៅទីនេះ តំណាងឲ្យអំណាច ឬ ការគ្រប់គ្រង។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

របស់ជនជាតិម៉ាឌាន

ពាក្យ «​ម៉ាឌាន» តំណាងឲ្យជនជាតិម៉ាឌាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «របស់ជនជាតិម៉ាឌាន»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

តើយើងមិនបានប្រាប់អ្នកទេឬ?

ព្រះអម្ចាស់ប្រើសំណួរដើម្បីបញ្ជាក់ដល់លោកគេឌានថា ព្រះអង្គបានចាត់លោក។ ពាក្យ «ចាត់» មានន័យថា ព្រះអម្ចាស់បានជ្រើសរើសលោកគេឌាន ជាមួយនឹងភារកិច្ច។​ របៀបផ្សេងទៀតនៃការបកប្រែៈ «យើង គឺជាព្រះអម្ចាស់ យើងចាត់អ្នកឲ្យទៅ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ឱព្រះជាម្ចាស់អើយ​

ឥឡូវន​េះ លោកគេឌានបានហៅអ្នកនោះថា «ព្រះអម្ចាស់» ជំនួសឲ្យ «លោកម្ចាស់» នៅក្នុងជំពូក ៦:៣។ នៅទីត្រង់នេះ លោកគេឌានហាក់បីដូចជាស្គាល់ ឬសន្និដ្ឋានថា ព្រះអង្គជាព្រះអម្ចាស់។

តើទូលបង្គំរំដោះអ៊ីស្រាអែលដោយរបៀបណា?

លោកគេឌានប្រើសំណួរមួយនវ ដើម្បីបញ្ញជាក់ថា លោកមិនគិតថា លោកអាចសង្គ្រោះជនជាតិអ៊ីស្រាអែលបានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំមិនអាចសង្គ្រោះជនជាតិអ៊ីស្រាអែលបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

សូមទតមើលចុះ

«សូមយល់» ឬ «សូមស្តាប់» ។

ក្នុងម៉ាណាសេ

«ក្នុងកុលសម្ព័ន្ធម៉ាណាសេ»។

គ្រួសាររបស់ទូលបង្គំ

ពាក្យ «ផ្ទះ» តំណាងឲ្យគ្រួសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងគ្រួសាររបស់ទូលបង្គំ» ឬ «ក្នុងគ្រួសារទូលបង្គំ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)