km_tn/jdg/06/13.md

3.0 KiB

ឱ!លោកម្ចាស់របស់ខ្ញុំអើយ

លោកគេឌានប្រើពាក្យ «លោកម្ចាស់» ជាពាក្យជម្រាបសួរគួរសមសម្រាប់មនុស្សមិនស្គាល់មុខ។ លោកមិនបានស្គាល់ថា អ្នកដែលលោកនិយាយជាមួយជាព្រះអម្ចាស់ ដែលនៅក្នុងទម្រង់ជាទេវតា ឬជាមនុស្សនោះទេ។

ឯណាទៅការអស្ចារ្យដ៏មហិមារបស់ទ្រង់ ដែលឪពុករបស់យើងបានប្រាប់យើងនោះ នៅពេលដែលពួកគេបាននិយាយថា «តើព្រះជាម្ចាស់មិនបាននាំយើងឡើងពីស្រុកអេស៊ីបមកទេឬ?

្្លលោកគេឌានប្រើសំនួរនេះដើម្បីសួរមនុស្សដែលលោកមិនស្គាល់ថា ព្រះអម្ចាស់គង់ជាមួយលោក។ ហើយបានដកស្រង់សំដីផ្ទាល់ដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនបានឃើញការអស្ចារ្យណាមួយ ដែលដូនតារបស់យើងបានដំណាលប្រាប់យើងអំពីព្រះអម្ចាស់នាំពួកគេចេញពីអេស៊ីប»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-quotations]])។

បានប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជន‌ជាតិ​ម៉ាឌាន

ឃ្លា «បានប្រគល់យើងទៅក្នុង» មានន័យថា ព្រះអម្ចាស់អនុញ្ញាតឲ្យអ៊ីស្រាអែលចាញ់សង្គ្រាមគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អនុញ្ញាតឲ្យជនជាតិម៉ាឌានយកឈ្នះលើយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

បានប្រគល់យើងទៅក្នុងកណ្តាប់ដៃ

ពាក្យ «ដៃ»​ នៅទីនេះ តំណាងឲ្យអំណាច ឬ ការគ្រប់គ្រង។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

របស់ជន‌ជាតិ​ម៉ាឌាន

ពាក្យ «​ម៉ាឌាន» តំណាងឲ្យជនជាតិម៉ាឌាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «របស់ជនជាតិម៉ាឌាន»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)