km_tn/jdg/05/17.md

4.7 KiB

កាឡាត​នៅឯ

នៅទីនេះ «កាឡាត» តំណាងឲ្យមនុស្សដែលមកពីកាឡាត ដែលត្រូវចេញទៅច្បាំងនៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ពួកប្រុសរបស់ស្រុកកាឡាតនៅផ្ទះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នៅឯខាងនាយទន្លេយ័រដាន

សំដៅលើភាគខាងកើតទន្លេយ័រដាន។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដាន់ ហេតុអ្វីបានជាសំងំតែនៅលើកនាវា?

នេះជាសំណួរសួរដើម្បីបញ្ជាក់ពីកំហឹង ដោយសារប្រជាជននៅក្នុងកុលសម្ព័ន្ធដាន់មៅក្នុងសំពៅរបស់ពួកគេ មិនព្រមប្រយុទ្ធជាមួយអ៊ីស្រាអែលទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកប្រុសៗកុលសម្ព័ន្ធដាក នៅតែក្នុងសំពៅ» ឬ «ពួកប្រុសៗនៅកុលសម្ព័ន្ធដានមិនបានជួយយើងច្បាំងនៅក្នុងសមរភូមិទេ។ ផ្ទុយទៅវិញ ពួកគេជិះសំពៅខ្ចាត់ព្រាត់នៅតាមសមុទ្រទៅវិញ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-explicit]])

ដាន់ ហេតុអ្វីបានជា

ពាក្យ «ដាន់» តំណាងឲ្យពួកប្រុសៗមកពីកុលសម្ព័ន្ធដាន់ ដែលគួរតែចេញទៅច្បាំងនៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ​«កុលសម្ព័ន្ធដាន់ ហេតុអ្វីបានជាពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សំងំតែនៅលើកនាវា

កុលសម្ព័ន្ធដាន់មានទីតាំងនៅជិតសមុទ្រមេឌីទែរ៉ាណេ។ ពួកគេជិះសំពៅនៅតាមសមុទ្រ ដើម្បីរកប្រាក់ និងធ្វើជំនួញ ហើយនេសាទផងដែរ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ឯ​អេ‌ស៊ើរ ក៏នៅសំងំតាមឆ្នេរសមុទ្រហើយបានរស់នៅជិតកំពង់ផែរបស់ពួកគេ

អត្ថន័យពេញនៅក្នុងប្រយោគនេះ អាចបញ្ជាក់កាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនៅក្នុងកុលសម្ព័ន្ធ​អេ‌ស៊ើរក៏មិនបានជួយយើងដែរ ពួកគេនៅតែលើកោះជិតកំពង់ផែរបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

​អេ‌ស៊ើរនៅ​សំងំ

«អេស៊ើរ» តំណាងឲ្យមនុស្សប្រុសដែលគួរតែទៅច្បាំងនៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ពួកប្រុសៗអេ‌ស៊ើរនៅ​សំងំ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

កំពង់ផែ

ជាកន្លែងនៅតាមឈូងសមុទ្រ ជាកន្លែងដែលមានទឹកជ្រៅ ហើយសំពៅអាចចតបាន។

កុល‌សម្ព័ន្ធ​ណែប‌ថាលីក៏ដូចគ្នា​ដែរ

អ្នកអាចធ្វើឲ្យគេយល់កាន់តែច្បាស់តាមរយៈព័ត៌មាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ណែប‌ថាលីកុល‌សម្ព័ន្ធមួយដែលប្រថុយជីវិតរបស់ពួកគេដល់ចំណុចអាយុជីវិត។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)