km_tn/jdg/05/03.md

3.2 KiB

ព័ត៌មានទូទៅ

ចម្រៀងរបស់លោកស្រីដេបូរ៉ា និងលោកបារ៉ាក់បន្តប្រើជាកំណាព្យ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry)

ចូរស្តាប់ ស្តេចទាំងឡាយ! ចូរយកចិត្តទុកដាក់ អ្នកដឹកនាំទាំងឡាយ!

លោកស្រីដេបូរ៉ា និងលោកបារ៉ាក់និយាយទៅកាន់ស្តេច និងអ្នកដឹកនាំ ប្រៀបដូចជាពួកគេស្តាប់ចម្រៀង។ (សូមមើលៈ rc://*/ta/man/translate/figs-apostrophe)

ស្តេចទាំងឡាយ...អ្នកដឹកនាំទាំងឡាយ

ការទាំងនេះ សំដៅលើស្តេច និងអ្នកដឹកនាំទូទៅ មិនសំដៅលើស្តេច ឬអ្នកដឹកនាំណាមួយជាក់លាក់ឡើយ។

ពេលដែលព្រះអង្គបានយាងចេញពីស្រុកសៀរ ពេលដែលព្រះអង្គបានដាក់ព្រំប្រទល់ពីស្រុកអេដុម

ឃ្លានេះ សំដៅលើពេលវេលាពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេដុម ដើម្បីចាប់ផ្តើមយកឈ្នះប្រជាជនកាណាន។ ព្រះអម្ចាស់ប្រទានអំណាចដល់ប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យយកឈ្នះលើមនុស្សនៅក្នុងស្រុកកាណាន ប្រៀបដូចព្រះអង្គជាអ្នកចម្បាំងដែលនាំមុខទាហានអ៊ីស្រាអែល។​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ស្រុកសៀរ

ស្រុកសៀរ ជាភ្នំមួយដែលមានព្រំប្រទល់ជាប់អ៊ីស្រាអែល និងស្រុកអេដុម។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ផែនដីបានញាប់ញ័រ ផ្ទៃមេឃបានញ័ររញ្ជួយ ពពកក៏បង្អុលទឹកចុះមក

អាចមានន័យពីរ ទី១) អ្នកគឺជាភាសាកំណាព្យ ដែលបញ្ជាក់ថា អំណាចរបស់ព្រះអម្ចាស់បានប្រាប់ថា វាបានធ្វើឲ្យផែនដីរញ្ជួយ និងព្យុះផង។ ឬ ទី២) មនុស្សនៅស្រុកកាណានមានការភ័យខ្លាចជាខ្លាំង ដែលជនជាតិអ៊ីស្រាអែលវាយលុកពួកគេ វាប្រៀបដូចជាផែនដី ឬផ្ទៃមេឃរញ្ជួយដូច្នោះដែរ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)