km_tn/jdg/03/09.md

4.2 KiB

ព្រះអម្ចាស់បានធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ក្រោកឡើង

ព្រះអម្ចាស់បានរើសតាំងនរណាឲ្យធ្វើការអ្វីមួយពិសេសសម្រាប់ព្រះអង្គ បើនិយាយទៅគឺព្រះអម្ចាស់បានជ្រើសរើស និងតាំងនរណាឡើង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

លោកអូធ្នាល...លោកកេណាស

សូមបកប្រែឈ្មោះនេះ ឲ្យដូចនៅក្នុងជំពូក ១:១១។

សណ្ឋិតលើលោក

ឃ្លានេះមានន័យថា ព្រះអម្ចាស់បានជួយលោកអូធ្នាលឲ្យមាន និងអភិវឌ្ឍគុណភាពដែលគាត់ត្រូវមាន ដើម្បីធ្វើជាអ្នកដឹកនាំដ៏អម្ចាស់។​

ទឹកដីរបស់គេមានសេចក្តីសុខសាន្ត

«ទឹកដី» ត្រូវបានប្រើ សំដៅលើមនុស្សដែលរស់នៅក្នុងទឹកដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សរស់នៅដោយសុខសាន្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

លោកជាចៅហ្វាយរបស់អ៊ីស្រាអែល

ពាក្យ «ចៅហ្វាយ» នៅទីនេះ មានន័យថា គាត់ដឹកនាំជនជាតិអ៊ីស្រាអែល។

លោកបានចេញទៅច្បាំង

ពាក្យ «លោក» នៅទីនេះ សំដៅលើលោកអូធ្នាល ដែលតំណាងឲ្យទាហានរបស់អ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកអូធ្នាល និងទាហានរបស់អ៊ីស្រាអែលបានចេញទៅច្បាំងទាស់នឹងទាហានរបស់ព្រះបាទ គូសាន-រីសាថែម»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ព្រះអម្ចាស់បានប្រទានឲ្យលោកមានជ័យជម្នះលើព្រះបាទគូសាន-រីសាថែម ស្តេចរបស់ជនជាតិអារ៉ាម។

«ព្រះបាទគូសាន-រីសាថែម» នៅទីនេះ តំណាងឲ្យទាហានរបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ជួយទាហានរបស់អ៊ីស្រាអែលយកឈ្នះលើទាហានរបស់ព្រះបាទគូសាន-រីសាថែម ស្តេចរបស់ជនជាតិអារ៉ាម។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

កណ្តាប់ដៃរបស់លោកអូធ្នាល

ពាក្យ «កណ្តាប់ដៃ» នៅទីនេះ គឺជាពាក្យប្រៀបធៀបទៅនឹងទាហាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាហានរបស់លោកអូធ្នាល»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទឹកដីរបស់គេមានសេចក្តីសុខសាន្ត

«ទឹកដី» ត្រូវបានប្រើ សំដៅលើមនុស្សដែលរស់នៅក្នុងទឹកដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សរស់នៅដោយសុខសាន្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

រយៈពេលសែសិបឆ្នាំ

«៤០ឆ្នាំ» (សូមមើលៈ rc://*/ta/man/translate/translate-numbers)