km_tn/jdg/03/01.md

3.1 KiB

ឥឡូវនេះ ព្រះអម្ចាស់

ពាក្យ «ឥឡូវនេះ» នៅទីនេះ គឺជាការចាប់ផ្តើមវគ្គថ្មីនៃសាច់រឿង។​

ជាតិសាសន៍នានា

នេះសំដៅលើក្រុមមនុស្សដែលអ្នកនិពន្ធរៀបរាប់នៅក្នុងជំពូក ៣:៣

ដែលមិនបានចូលរួមធ្វើសង្រ្គាមវាយដណ្តើមទឹកដីពីជនជាតិកាណាន

នេះអាចស្ថិតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលមិនធ្លាប់តយុទ្ធនៅក្នុងសង្គ្រាមណាមួយនៅក្នុងស្រុកកាណានឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះអង្គបានធ្វើការនេះ ដើម្បីបង្រៀនពីការធ្វើសង្រ្គាមនេះដល់ជនជាតិអ៊ីស្រាអែលជំនាន់ក្រោយដែលមិនបានស្គាល់វាពីមុន

រឿងនេះដាច់ចេញដោយឡែកពីដំណើររឿង។ អ្នកនិពន្ធបានផ្តល់ព័ត៌មានពីប្រវត្តិ ហេតុអ្វីបានជាព្រះអម្ចាស់ទុកមនុស្សខ្លះឲ្យនៅសល់ក្នុងទឹកដីកាណាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់បានទុកប្រជាជាតិនានាឲ្យនៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ដើម្បីបង្រៀនយុវជន ដែលមិនធ្លាប់ធ្វើសង្គ្រាមជាមុន ពីរបៀបនៃការធ្វើសង្គ្រាម។​ (សូមមើលៈ rc://*/ta/man/translate/writing-background)

ប្រាំនគរ

សេ្តចទាំងប្រាំនេះ តំណាងឲ្យប្រជាជនរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេចទាំងប្រាំ និងប្រជារាស្រ្តរបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ភ្នំបាល ហ៊ើរម៉ូន

នេះគឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងអ៊ីស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ហាម៉ាត់

នេះគឺជាតំបន់នភភាគខាងជើងនៃព្រំប្រទល់នៃទឹកដីកាណាន។ (សូមមើលៈ rc://*/ta/man/translate/translate-names)