km_tn/jdg/02/18.md

4.0 KiB

កាលព្រះអម្ចាស់បានធ្វើឲ្យពួកចៅហ្វាយក្រោកឡើង

ព្រះអម្ចាស់បានរើសតាំងមនុស្សឲ្យធ្វើជាចៅហ្វាយ បើនិយាយទៅ គឺរើស ឬតាំងមនុស្សឡើង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកចៅហ្វាយសម្រាប់ពួកគេ...សង្គ្រោះពួកគេ

ពាក្យ «ពួកគេ» សំដៅលើជនជាតិអ៊ីស្រាអែល។

ពីកណ្តាប់ដៃខ្មាំងសត្រូវរបស់ពួកគេ

ពាក្យ «កណ្តាប់ដៃ»​ នៅទីនេះ សំដៅលើអំណាចរបស់ពួកខ្មាំងសត្រូវដែលធ្វើទុក្ខដល់អ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំណាចពួកខ្មាំងសត្រូវរបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពេញមួយជីវិតរបស់ចៅហ្វាយនោះ

«ដរាបណាចៅហ្វាយនៅរស់»​។

សេចក្តីអាណិតអាសូរ

មានក្តីមេត្តាដល់នរណាម្នាក់ ឬអ្វីមួយ។

នៅពេលដែលពួកគេស្រែកថ្ងូរ

ជាសម្លេងដែលមនុស្សធ្វើឡើង គឺត្រូវបានប្រើសំដៅលើអ្នកដែលរងការឈឺចាប់ ពណ៌នាពីការឈឺចាប់របស់ជនជាតិអ៊ីស្រាអែល នៅពេលពួកគេរងការឈឺចាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលពួកគេឈឺចាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកគេបានបែរទៅ

មនុស្សលែងស្តាប់បង្គាប់ព្រះអម្ចាស់ទៀតហើយ បើនិយាយទៅគឺពួកគេបែរខាងឯសាច់ឈាមពីព្រះអម្ចាស់តែម្តង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បុព្វបុរសរបស់ពួកគេ

«ដូនតារបស់ពួកគេ» ឬ «ពួកអយ្យកោរបស់ពួកគេ។

ពួកគេបានដើរតាមព្រះដទៃដោយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ

ជនជាតិអ៊ីស្រាអែលថ្វាយបង្គំព្រះផ្សេង បើនិយាយទៅ ពួកគេដើរ ហើយដេញតាមព្រះផ្សេង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួគគេបម្រើ ហើយថ្វាយបង្គំព្រះផ្សេង»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកគេមិនបានបោះបង់ចោលការប្រព្រឹត្តអាក្រក់ ឬចរិតដែលរឹងចចេសរបស់ពួកគេចោលទេ

«ពួកគេបដិសេធមិនព្រមឈប់ប្រព្រឹត្តអំពើអាក្រក់ ហើយមានភាពរឹងចចេស»។ នេះអាចជាទម្រង់អសកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបន្តប្រព្រឹត្តការអាក្រក់ និងមានភាពរឹងចចេស»។​ (សូមមើលៈ rc://*/ta/man/translate/figs-litotes)