km_tn/jdg/02/16.md

2.7 KiB

ក្រោយមក ព្រះអម្ចាស់បានធ្វើឲ្យមានពួកចៅហ្វាយ

ព្រះអម្ចាស់បានជ្រើសរើសមនុស្សឲ្យធ្វើជាពួកចៅហ្វាយ បើនិយាយទៅ គឺព្រះអង្គរើសតាំង ឬ ជ្រើសរើសមនុស្សឲ្យក្រោកឡើង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

រំដោះពួកគេឲ្យរួចពីកណ្តាប់ដៃ

ពាក្យ «កណ្តាប់ដៃ» នៅទីនេះ សំដៅលើអំណាច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចេញពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវ»។​ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកគេនៅតែមិនស្តាប់បង្គាប់ពួកចៅហ្វាយរបស់ពួកគេ

«ពួកគេមិនស្តាប់បង្គាប់ពួកចៅហ្វាយរបស់ពួកគេទេ»។​

ពួកគេបានប្រគល់ខ្លួនរបស់ពួកគេ ដូចជាស្រីពេស្យាទៅព្រះដទៃ ហើយថ្វាយបង្គំព្រះទាំងនោះ។

ប្រជាជនបានក្បត់ព្រះអម្ចាស់ ហើយថ្វាយបង្គំព្រះផ្សេង បើនិយាយទៅប្រជាជនគឺដូចជាស្រីពេស្យា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានក្បត់ព្រះអង្គ ដោយថ្វាយបង្គំព្រះក្លែងក្លាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ពួកគេឆាប់បែរចេញពីមាគ៌ារបស់បុព្វបុរសបានដើរតាម

ប្រជាជនមិនបានប្រព្រឹត្តដូចជាបុព្វបុរសរបស់ពួកគេដែលថ្វាយបង្គំព្រះអម្ចាស់ និយាយទៅគឺប្រជាជនបានបែរ ហើយដើរតាមផ្លូវផ្សេងខុសពីបុព្វបុរសរបស់ពួកគេ។​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បុព្វបុរសរបស់ពួកគេ

«ដូនតារបស់ពួកគេ» ឬ «ពួកអយ្យកោរបស់ពួកគេ។